ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១៤៨នាក់ ក្នុងនោះ ករណីឆ្លងសហគមន៍ ១២៦នាក់ និងអ្នកដំណើរពីបរទេស ២២នាក់ ខណៈអ្នកជំងឺចំនួន ៣២៧នាក់ជាសះស្បើយ និងអ្នកស្លាប់ចំនួន ១១នាក់ (ក្នុងនោះ ៧នាក់អត់បានចាក់វ៉ាក់សាំង)។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែតុលានេះ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១១៧.៥០០ នាក់ អ្នកជំងឺបានជាសះស្បើយសរុបចំនួន ១១២.៣៨៣នាក់ និងអ្នកស្លាប់សរុបចំនួន ២.៧១៥នាក់៕