×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ចូលរួមត្រេកអរ! កីឡាករ​ជម្រើសជាតិ​កម្ពុជា បានជា​សះស្បើយ​ពី​កូវីដ១៩​ទាំងអស់គ្នា​ហើយ!

បារ៉ែន៖ កីឡាករ ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ សឿយ វិសាល និង អ៊ាន ពិសី បានជាសះស្បើយពីជំងឺកូវីដ១៩ បន្ទាប់ពីការធ្វើតេស្តដោយម៉ាស៊ីន PCR បានបញ្ជាក់ថា អ្នកទាំង៤ ទទួលបានលទ្ធផលអវិជ្ជមានកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយរបស់កម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅរសៀលថ្ងៃសុក ទី២២ ខែតុលា ឆ្នាំ២០២១នេះ។

ដំណឹងនេះ ត្រូវបានប្រកាសដោយ CAMSOC បន្ទាប់ពីកីឡាករ សារ៉េត គ្រីយ៉ា និងអ្នកចាំទី កែវ សុខសិលា បានជាសះស្បើយពីកូវីដ១៩ផងដែរ ក្រោយបេសកកម្មនៅប្រទេសប៉ារ៉ែន ក្នុងវគ្គជម្រុះ Play-Off នៃពានរង្វាន់ AFC Asian Cup China 2023 ជាមួយក្រុមកោះហ្គាំ ដែលកម្ពុជាបានយកឈ្នះ និងបានឡើងទៅវគ្គបន្ត។

សូមជម្រាបថា កីឡាករជម្រើសជាតិកម្ពុជាទាំង ៦រូប គ្រោងនឹងត្រឡប់មកមាតុភូមិកម្ពុជាវិញ នៅថ្ងៃទី២៣ ខែតុលា៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង