×

ស្លា​ ប់៧នាក់ បាត់ខ្លួន៩នាក់ ក្នុងហេតុការណ៍​ផ្ទុះរោងចក្រ​ផលិតរំសេវ នៅរុស្ស៊ី

មូស្គូ៖ មន្រ្តីគ្រប់គ្រងគ្រាអាសន្នរុស្ស៊ី បាននិយាយថា ការផ្ទុះ និងភ្លើងឆេះរោងចក្រផលិតរំសេវ នៅប្រទេសរុស្ស៊ី នៅថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១នេះ បានសម្លាប់មនុស្សយ៉ាងតិច ៧ នាក់ ខណៈ ៩ នាក់ទៀតកំពុងបាត់ខ្លួន។

ក្រសួងស្ថានការណ៍គ្រាអាសន្នរុស្ស៊ី បានឱ្យដឹងថា ការផ្ទុះបានកើតឡើងនៅរោងចក្រ Elastik នៅក្នុងតំបន់ Ryazan ចម្ងាយប្រហែល ២៧០ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងម៉ូស្គូ។

របាយការណ៍សារព័ត៌មានរុស្ស៊ី បាននិយាយថា អ្នកដែលបាត់ខ្លួនទាំងអស់ ត្រូវបានគេជឿជាក់ថាស្លាប់។ យោងតាមមន្រ្តីមូលដ្ឋាន បានឱ្យដឹងថា មនុស្សម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានរបួសធ្ងន់។

ក្រសួងដដែលបាននិយាយថា បុគ្គលិកសង្គ្រោះបន្ទាន់ ១៧០នាក់និងរថយន្ត ៥០ គ្រឿង បានចូលរួមក្នុងការពន្លត់អគ្គិភ័យនេះ និងជួយសង្គ្រោះដែលនៅមានជីវិត។

មន្រ្តីរុស្ស៊ី កំពុងពិនិត្យលើការរំលោភបំពានលើនីតិវិធីសុវត្ថិភាព ក្នុងចំណោមមូលហេតុដែលអាចកើតមាន ដែលបង្កឱ្យមានការផ្ទុះរោងចក្រផលិតរំសេងនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង