×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

មីងណៃ ខំប្រឹង​យកចិត្ត​លោកគ្រូ​គាណាស់ ធ្វើម៉េច​ឱ្យតែជ្រក់​តាសក់​របស់គាត់​ល្បីសុះសាយ

កម្សាន្ត៖ ក្រោយពី មីងណៃ ត្រូវបាន បូរមី សរសើរថាជ្រក់តាសក់ដែលគាត់ធ្វើឆ្ងាញ់ប្លែកពីជ្រក់តាសក់អ្នកដទៃ មីងណៃ ក៏បានសម្រេចចិត្តយកទៅម៉ាតជិតផ្ទះដើម្បីសុំដាក់លក់នៅក្នុងនោះគ្រាន់បានចំណូលខ្លះមកផ្គត់ផ្គង់ក្នុងគ្រួសារ។ យ៉ាងណាមិញ មកទល់ពេលនេះ មីងណៃ កំពុងយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យជ្រក់តាសក់របស់គាត់មានអ្នកស្គាល់ច្រើន ដូចនេះជំហានបន្ទាប់ដែលគាត់ត្រូវធ្វើនោះគឺយកចិត្តលោកគ្រូគាឱ្យជួយសរសេរផ្សព្វផ្សាយធ្វើយ៉ាងណាឱ្យល្បីសុះសាយ។

ខំប្រឹងយកចិត្តយកថ្លើមប្តីដល់ថ្នាក់នេះហើយ ប្រាកដណាស់ដែលលោកគ្រូគានឹងជួយសរសេរធ្វើយ៉ាងណាឱ្យជ្រក់តាសក់ប្រពន្ធជាទីស្រលាញ់មានអ្នកស្គាល់ និងគាំទ្រ ប៉ុន្តែមិនដឹងថាការសរសេរផ្សព្វផ្សាយរបស់លោកគ្រូគានឹងទទួលបានជោគជ័យឬយ៉ាងណានោះទេ។ ចង់ដឹងកាន់តែច្បាស់ កុំភ្លេចតាមដានទស្សនាភាពយន្តខ្មែរបែបកំប្លែង “ផ្ទះបាយស្នេហ៍” ដែលមានចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង៨យប់នៅ CTN៕

រឿង “ផ្ទះបាយស្នេហ៍” ឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរ Anchor WHITE
“Anchor WHITE ស័ក្តិសមឥតខ្ចោះសម្រាប់អាហារដែលអ្នកចូលចិត្ត”

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង