×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

UEFA ពិន័យ Man UTD ដោយសារ​ការអបអរ​របស់ Ronaldo

ក្រុមបិសាចក្រហម Manchester United ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប UEFA ពិន័យជាប្រាក់ចំនួន ៧.០៥៨ ផោន ពីបទខកខានមិនបានគ្រប់គ្រងហ្វូងមនុស្ស នៅពេលជិតកញ្ចែបញ្ចប់ការប្រកួត នៃជ័យជម្នះរបស់ពួកគេលើក្រុម Villarreal កាលពីខែមុន។

ការប្រកួតបានបញ្ចប់ទៅដោយភាពរីករាយនៅកីឡដ្ឋាន Old Trafford នៅពេលដែល Cristiano Ronaldo បានជួយឱ្យក្រុមម្ចាស់ផ្ទះឈ្នះនៅនាទី៩៥ ក្នុងលទ្ធផល ២-១ ។

Ronaldo បានដោះអាវរបស់គាត់ចេញអបអរយ៉ាងខ្លាំង នៅចំពោះមុខអ្នកគាំទ្រ ហើយឥឡូវនេះ ក្រុមបិសាចក្រហមត្រូវបាន UEFA ពិន័យក្រោយហេតុការណ៍បន្ទាប់បានកើតឡើង។

UEFA បានបញ្ជាឱ្យ United បង់ប្រាក់ចំនួន ២.៨៤៤ ផោន បន្ទាប់ពីអ្នកគាំទ្រគប់វត្ថុចូលក្នុងទីលាន និងពិន័យបន្ថែម ៤.២១៤ ផោនទៀត សម្រាប់ការលុកលុយទីលានរបស់អ្នកគាំទ្រ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង