×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

អាជ្ញាធររាជធានី អនុវត្ត​ការណែនាំ​មួយចំនួន មិនឱ្យកម្ទេច​និង​បំផ្លាញ​សំណង់​អគារបេតិកភណ្ឌ

ភ្នំពេញ៖ អាជ្ញាធរខណ្ឌទាំងអស់ នៃរាជធានីភ្នំពេញ នឹងអនុវត្តតាមការណែនាំដើម្បីការពារនូវការវាយកម្ទេចនិងបំផ្លាញ សំណង់អគារបេតិកភណ្ឌនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ការណែនាំបែបនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំអនឡាញដឹកនាំដោយអភិបាលរាជធានី លោក ឃួង ស្រេង ជាមួយអាជ្ញាធរខណ្ឌទាំង ១៤ និងមន្ទីរពាក់ព័ន្ធ កាលពីរសៀលថ្ងៃទី២២ខែតុលាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។

លោកអភិបាល បានមានប្រសាសន៍ថា អាជ្ញាធរក៏ដូចជាមន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តឱ្យបាននូវសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់ការវាយកម្ទេចនឹងការបំផ្លិចបំផ្លាញសំណង់អគារបេតិក ភណ្ឌ ដោយស្មារតីទទួល ខុសត្រូវខ្ពស់ ។

អាជ្ញាធរនឹងបង្កើតឱ្យមានក្រុមការងារមួយ ចុះពិនិត្យនិងស្រង់ស្ថិតិ អគារបេតិកភណ្ឌដែលមាននៅក្នុងរាជធានីភ្នំពេញទាំងអស់។ ក្រោយមកទៀតត្រូវប្រគល់អគារបេតិកភណ្ឌទាំងនោះ ទៅឱ្យអាជ្ញាធរខណ្ឌធ្វើការគ្រប់គ្រងបន្ត។ ការធ្វើបែបនេះ ទើបអាចរក្សាអគារបេតិកភណ្ឌទាំងនេះបានគង់វង្ស៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង