×

តំណាង​អង្គការ​សុខភាព​ពិភពលោក ចាត់ទុកថា ជាដំណឹងល្អ សម្រាប់​ការត្រៀម​បើក​ប្រទេស​ឡើងវិញ និង​កោតសរសើរ​កម្ពុជា ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩

ភ្នំពេញ៖ លោកស្រី លី អាយទ្បែន នាយិកាអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានចាត់ទុកថា គម្រោងបើកប្រទេសឡើងវិញឆាប់ៗខាងមុខនេះ របស់កម្ពុជា គឺជាដំណឹងល្អមួយ និងបានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

លោកស្រី លី អាយឡាន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងឱកាសទទួលបានវ៉ាក់សាំងស៉ីណូវ៉ាក់ (Sinovac) ចំនួន ១២៤,៨០០ដូសទៀត តាមរយៈយន្តការ COVAX (COVAX Facility) នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ។

លោកស្រី លី អាយឡែន បានលើកឡើងបន្តថា កម្ពុជា បានធ្វើការយ៉ាងអស្ចារ្យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទាំងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ហើយកម្ពុជាក៏ស្ថិតនៅក្នុងចំណោមប្រទេសឈានមុខគេ នៃការផ្តល់តម្លៃរបស់អង្គការសុខភាពពិភពលោក (WHO) នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការផ្តល់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ ជាពិសេសជនងាយរងគ្រោះ និងមន្រ្តីជួរមុខ។

លោកស្រីបានបន្ថែមថា ការផ្តល់វ៉ាក់សាំងដល់ប្រជាពលរដ្ឋងាយរងគ្រោះ ធ្វើឱ្យកម្ពុជាធានានូវសុខភាពសាធារណៈ ដែលនឹងអាចឈានទៅការបើកដំណើរការសង្គមសេដ្ឋកិច្ចជាបន្តបន្ទាប់ទៀតបាន។

កម្ពុជាមានគម្រោងបើកប្រទេសឡើងវិញទាំងស្រុង នៅចុងឆ្នាំ២០២១នេះ ខណៈវិស័យផ្សេងៗកំពុងអនុញ្ញាតឱ្យដំណើរការជាបន្តបន្ទាប់ផងដែរ។

លោកស្រីបានបញ្ជាក់ថា “បើកាលណាយើងបើកវិញ យើងត្រូវតែមានការគ្រប់គ្រងហានិភ័យច្បាស់លាស់ ចៀសវាកុំឱ្យមានការត្រឡប់មកវិញនូវការកើនឡើងនៃការឆ្លងជំងឺកូវីដ១៩។ពេលវេលា នេះជាពេលដែលល្អសម្រាប់កម្ពុជា ក្នុងការរៀបចំប្រព័ន្ធដើម្បីគ្របគ្រង និងការរស់នៅតាមបែបគន្លងថ្មី។”

លោកស្រី ក៏បានរំលឹកផងដែរនូវ អ្វីដែលជាអនុសាសន៍របសស់ WHO ចំពោះប្រទេសកម្ពុជា ដែលបច្ចុប្បន្នកំពុងអនុវត្តជាមួយក្រសួងសុខាភិបាលកម្ពុជាផងដែរ នោះគឺត្រូវមានវ៉ាក់សាំង ការអនុវត្តវិធានការ «៣កុំ៣ការពារ» ការពង្រឹងប្រព័ន្ធសុខាភិបាល ការពង្រឹងការរុករកមេរោគឱ្យបានឆាប់រហ័ស និងការគ្រប់គ្រងហានិភ័យជាមួយអន្តរជាតិ។
លោក លី អានឡែន បានកោតសរសើរផងដែរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានភាពជាអ្នកដឹកនាំ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ លោកស្រីបញ្ជាក់ថា មូលហេតុសំខាន់ៗ ដែលធ្វើឱ្យកម្ពុជាទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នោះគឺការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ទាំងការបញ្ជាទិញ ការធ្វើឱ្យមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ពលរដ្ឋ ដែលរដ្ឋាភិបាលខិតខំគ្រប់ច្រក ក្នុងនោះមានតាមរយៈយន្តការខូវ៉ាក់ ដែលរាជរដ្ឋាភិបាលមានភាពជាអ្នកដឹកនាំ ហើយមានការចូលរួមពីភាគីពាក់ព័ន្ធយ៉ាងច្រើន។ បន្ថែមពីនេះ លទ្ធផលនៃការប្រយុទ្ធប្រឆាំងនេះ ក៏មានការចូលរួមចំណែករបស់សាធារណជនផងដែរ។

សូមបញ្ជាក់ថា តាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៣,៦៤៣,៤១៥នាក់។ ក្នុងរួមមាន៖ ទី១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ៩,៩៦៧,០៣៩នាក់, ទី២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៧៨០,៧០៧នាក់ និងទី៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៨៩៥,៦៦៩នាក់។
ករណីឆ្លងប្រចាំថ្ងៃ បានធ្លាក់ចុះនៅរង្វង់អត្រាជាង១០០នាក់ ក្នុង១ថ្ងៃៗ ខណៈដែលករណីស្លាប់ប្រចាំថ្ងៃ ស្ថិតនៅក្នុងរង្វង់ជាង១០នាក់៕

ដោយ៖ គង់ វណ្ណៈ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង
turkce.yurtdisi-fx.comagario paper.io 2 agarioTürkiye’den İngiltere’ye eşya taşıma gebze evden eve nakliyat
zonguldak son dakika