×

ចូលចិត្ត​ដំឡូងបារាំង​បំពង តែមិនចង់​ទិញគេញុំា? អាចធ្វើ​នៅផ្ទះ​ដោយ​ខ្លួនឯង​បាន​តាមវិធី​ងាយៗ​បែបនេះ

ម្ហូប៖ ដំឡូងបារាំងបំពង គឺជាអាហារសម្រន់ដ៏ពេញនិយមដែលយុវវ័យ និងក្មេងៗសម័យនេះចូលចិត្តជាខ្លាំង។ អ្នកខ្លះអាចនឹងទិញមកញ៉ាំស្រាប់ព្រោះមិនចង់ចំណាយពេលវេលាធ្វើ ប៉ុន្តែក៏មានអ្នកខ្លះទៀតចូលចិត្តធ្វើញ៉ាំខ្លួនឯងព្រោះគិតថាចំណាយថវិកាតិច និងបានច្រើន ថែមទាំងមានអនាម័យជាដើម។

ប៉ុន្តែសម្រាប់ការធ្វើនេះអាចនឹងមិនឆ្ងាញ់ មិនស្រួយប្រសិនមិនចេះពីរបៀបធ្វើ ដូចនេះប្រសិនចង់បានដំឡូងបារាំងបំពងស្រួយឆ្ងាញ់ អាចសាកល្បងតាមវិធីងាយៗបែបនេះ៖ ដាំទឹកឱ្យពុះ និងបង់អំបិលចូលបន្តិចរួចចាក់ដំឡូងដែលចិតសម្បករួចចូល ទុកប្រមាណ៥នាទី រួចស្រង់ចេញ និងលាងទឹកត្រជាក់។

បន្ទាប់មកទើបចាក់ប្រេងចូលខ្ទះ ទុកឱ្យប្រេងក្តៅរួចបន្ថែមអំបិលមួយចឹបទៀតទើបចាប់ផ្តើមបំពង ទុករហូតដល់ឆ្អិនល្អ នោះលោកអ្នកនឹងបានដំឡូងបារាំងបំពងដែលមានឱជារសស្រួយ ឈ្ងុយឆ្ងាញ់ជ្រលក់ជាមួយទឹកប៉េងប៉ោះ សម្រាប់ជាអាហារសម្រន់ជាមួយវិធីធ្វើងាយៗអាចធ្វើបាននៅផ្ទះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង