×

CBS Fanzone៖ Fan របស់ Man Utd និង Liverpool ព្យាករ​លទ្ធផល​សម្រាប់​សប្ដាហ៍ទី៩

សម្រាប់សប្ដាហ៍ទី៩ ក្រុមបិសាចក្រហម Manchester United នឹងបើកទ្វារកីឡដ្ឋាន Old Trafford ស្វាគមន៍ក្រុមហង្សក្រហម Liverpool ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN វេលាម៉ោង២២:៣០នាទីតទៅ។

មុនការប្រកួតនេះ អ្នកគាំទ្ររបស់ក្លិបទាំងពីរ គឺ លោក ស៊ុន សត្យា អ្នកគាំទ្ររបស់ក្រុម Man UTD និងលោក ឡេង ភីរក្ស អ្នកគាំទ្ររបស់ Liverpool បានប្រាប់ពិធីករ និងពិធីការិនីរបស់យើងក្នុងកម្មវិធី CBS Fanzone ពីការព្យាករលទ្ធផលសម្រាប់ការប្រកួតរវាងក្រុមទាំងពីរនៅសប្ដាហ៍នេះ។

លោក ស៊ុន សត្យា បានព្យាករថា ក្រុម Man UTD អាចនឹងយកឈ្នះ Liverpool ក្នុងលទ្ធផល ២-១ ។
ចំណែកលោក ង៉េត វណ្ណៈ បានព្យាករ ក្រុមបិសាចក្រហម នឹងចាញ់ក្រុមហង្សក្រហមរបស់គាត់ ក្នុងលទ្ធផល ១-២ ។


កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង