×

ថេត ដល់ថ្នាក់​រត់ទៅប្តឹង​ដល់​ព្រះមហាក្សត្រ ក្រោយ​ដំបង​ដែល​ខំយកពី​យក្សបាត់

កម្សាន្ត៖ ក្រោយពីត្រលប់មកដល់ស្រុកកំណើតវិញបន្ទាប់ពីទៅស្រូបយកចំណេះដឹងពីស្រុកឆ្ងាយមក ថេត មានអារម្មណ៍រីករាយណាស់ដែលបានត្រលប់ទៅជួបប្រពន្ធវិញ ប៉ុន្តែ លំអង បែរជាមិនសប្បាយចិត្តនឹងវត្តមានរបស់ប្តីឡើយ ព្រោះនាងកំពុងមានសេចក្តីសុខជាមួយនាយធឿនដែលជាសាហាយ។

មិនត្រឹមតែប៉ុណ្ណោះថែមទាំងផ្សំគំនិតគ្នាលួចដំបងដែល ថេត យកពីយក្សទៅបាត់ទៀត ធ្វើឱ្យថេតនៅមិនសុខបក់មិនល្ហើយឡើយ។ ពេលនោះថេតបានទៅប្តឹងមេភូមិ មេឃុំ ប៉ុន្តែគ្មានអ្នកជឿសម្តី ថេត ឡើយដោយពួកគេយល់ថាលើលោកនេះគ្មានយក្សទេ។

មិនអស់ចិត្ត ថេត ហ៊ានរត់ទៅប្តឹងដល់ព្រះមហាក្សត្រឱ្យជួយ ប៉ុន្តែទ្រង់ក៏មិនជឿដូចគ្នា ប៉ុន្តែដោយសារចង់ដឹងការពិតថា ពាក្យសម្តីដែល ថេត និយាយថារបស់ដែលបាត់ទៅនោះជាដំបងរបស់យក្សពិតមែន ឬ យ៉ាងណា ទ្រង់ក៏បានឱ្យប្រេងក្រអូមទៅ ថេត ដើម្បីយកឱ្យលំអងប្រើ។

មិនដឹងថា តើប្រេងក្រអូមនោះនឹងជួយអ្វីបានក្នុងរឿងក្តីមួយនេះ? ចង់ដឹងកាន់តែច្បាស់ កុំភ្លេចតាមដានទាំងអស់គ្នារឿង “សុភាសិត៣០តម្លឹង”រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ វេលាម៉ោង៧យប់នៅកញ្ចក់ទូរទស្សន៍ និងផេក CTN៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង