ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១២៨នាក់ ក្នុងនោះ ករណីឆ្លងសហគមន៍ ១១៤នាក់ និងអ្នកដំណើរពីបរទេស ១៤នាក់ ខណៈអ្នកជំងឺចំនួន ៣១៩នាក់ជាសះស្បើយ និងអ្នកស្លាប់ចំនួន ៩នាក់ ក្នុងនោះ ៧នាក់មិនបានចាក់វ៉ាក់សាំង។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែតុលានេះ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១១៧.៧៧២ នាក់ អ្នកជំងឺបានជាសះស្បើយសរុបចំនួន ១១២.៩៧៧នាក់ និងអ្នកស្លាប់សរុបចំនួន ២.៧៣៤នាក់៕