×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

អាសន្នហើយ! ជំនន់​ទឹកស្ទឹង​ព្រឹកត្នោត បានហក់ឡើង​ដល់​កម្រិត​តម្រូវ​ឱ្យពលរដ្ឋ​ត្រូវ​ប្រុងប្រយ័ត្នខ្ពស់

ភ្នំពេញ៖ អាជ្ញាធរខណ្ឌដង្កោ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ចំនួន១០ ឱ្យត្រៀមបង្ការគ្រោះទឹកជំនន់ ខណៈទឹកជំនន់ស្ទឹងព្រែកត្នោត បានហក់ឡើងខ្លាំងគួរឱ្យព្រួយបារម្មណ៍។ សង្កាត់ទាំង១០ ដែលត្រូវមានប្រុងប្រយ័ត្នខ្ពស់នោះរួមមាន សង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស និងសង្កាត់គងនយ។

សេចក្តីជូនដំណឹងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានទំលំនៅជាប់សណ្តស្ទឹងព្រែកត្នោត ត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមបង្ការទឹកជំនន់ស្ទឹងព្រែកត្នោត ដោយសារបច្ចុប្បន្នស្ថានភាពទឹកស្ទឹងព្រែកត្នោត បានហក់ឡើងជាបន្តបន្ទាប់ បណ្តាលមកពីជំនន់ផ្នែកខាងលើធ្វើឱ្យទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ មានកម្ពស់ហក់ឡើងដល់កម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់។

ដើម្បីជៀសវាងនូវហានិភ័យដែលបង្កឱ្យខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិត ប្រជាពលរដ្ឋដែលរស់នៅតាមសណ្តស្ទឹងព្រែកត្នោត ត្រូវត្រៀមសម្ភារ និងបន្តតាមដានស្ថានភាពទឹកជាប្រចាំជៀសវាងការបាត់បង់សម្ភារ និងអាយុជីវិត។

ទន្ទឹមនឹងនេះ រដ្ឋបាលខណ្ឌដង្កោ សហការជាមួយក្រសួងធនធានទឹក និងឧតុនិយម បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុត នូវស្ថានភាពទឹក ដើម្បីប្រាប់ដល់ប្រជាពលរដ្ឋឱ្យបានជ្រាបជាបន្តបន្ទាប់ផងដែរ៕

អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង