ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១១៦នាក់ ក្នុងនោះ ករណីឆ្លងសហគមន៍ ៩៩នាក់ និងអ្នកដំណើរពីបរទេស ១៧នាក់ ខណៈអ្នកជំងឺចំនួន ២៨៧នាក់ជាសះស្បើយ និងអ្នកស្លាប់ចំនួន ៩នាក់ ក្នុងនោះ ៦នាក់មិនបានចាក់វ៉ាក់សាំង។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែតុលានេះ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១១៧.៨៨៨ នាក់ អ្នកជំងឺបានជាសះស្បើយសរុបចំនួន ១១៣.២៦៤នាក់ និងអ្នកស្លាប់សរុបចំនួន ២.៧៤៣នាក់៕