×

ប្រទេស​វៀតណាម បើក​ទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​នៅខែវិច្ឆិកា តែអ្នកដំណើរ​ត្រូវធ្វើ​ចត្តាឡីស័ក​៧ថ្ងៃ​ពេលទៅដល់

វៀតណាម៖ ខេត្ត Kien Giang, Khanh Hoa, Quang Nam, Da Nang និង Quang Ninh នៃប្រទេសវៀតណាម នឹងស្វាគមន៍ភ្ញៀវទេសចរបរទេស ចាប់ពីខែវិច្ឆិកា ក្នុង ដំណាក់កាលទីមួយ នៃផែនទីបង្ហាញផ្លូវរបស់វៀតណាម ដើម្បីចាប់ផ្តើមទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ។

នៅក្នុងកិច្ចប្រជុំកាលពីសប្ដាហ៍មុន ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងអាជ្ញាធរនៃតំបន់ទាំងប្រាំ បានឱ្យដឹងថា ការបើកឡើងវិញនេះ ចាំបាច់ត្រូវកើតឡើងយ៉ាងឆាប់រហ័សប្រកបដោយសុវត្ថិភាព។

ក្នុងដំណាក់កាលទី១ ដែលចាប់ផ្តើមពីខែវិច្ឆិកា ភ្ញៀវទេសចរបរទេសដែលចូលមកក្នុងខេត្តទាំង៥ ត្រូវបញ្ជាក់ជាមុនអំពីគោលដៅ និងទីកន្លែងស្នាក់នៅរបស់ពួកគេ។ អ្នកដែលបានធ្វើចត្តាឡីស័ក ៧ថ្ងៃបន្ទាប់ពីទៅដល់ ត្រូវតែធ្វើតេស្តរកកូវីដ១៩ មុនពេលទៅកន្លែងផ្សេងនៃប្រទេសវៀតណាម។

នៅដំណាក់កាលទី២ ចាប់ពីខែមករា ឆ្នាំ២០២២ តែក្រសួងទេសចរណ៍វៀតណាម នឹងសម្រេចមុន ខែមករា ចំពោះតំបន់ដែលមានសិទ្ធិទទួលភ្ញៀវទេសចរបរទេស។

វិស័យទេសចរណ៍វៀតណាម ត្រូវបានរំពឹងថា នឹងចាប់ផ្តើមឡើងវិញទាំងស្រុងនៅត្រីមាសទី២ ឆ្នាំ ២០២២ ក៏នឹងពឹងផ្អែកលើស្ថានភាពជំងឺកូវីដ១៩នៅពេលនោះផងដែរ។

ចំពោះអ្នកទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញ ក៏ត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័ករយៈពេល ៧ ថ្ងៃផងដែរនៅពេលទៅដល់ប្រទេសវៀតណាម៕

 

default

ប្រភព៖ Vietnam Express

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង