×

បុរសម្នាក់​ល្បី​ក៏លឿន ធ្លាក់កូត​ក៏លឿន ដោយសារ​តារាចម្រៀង Show Luo

តៃវ៉ាន់៖ រំឭកទៅកាលពីឆ្នាំ២០១៩ បុរសម្នាក់មានឈ្មោះ Meng Yun Yuan វ័យ៣៥ឆ្នាំ ល្បីមានមុខមាត់ស្រដៀងនឹងតារាចម្រៀង និងសម្តែង Show Luo បានធ្វើឱ្យលោក ទទួលបានការចាប់អារម្មណ៍រហូតមានផលិតកម្មជាច្រើនទាក់ទងឱ្យលោកចូលប្រលូកក្នុងវិស័យសិល្បៈ ប៉ុន្តែ Meng Yun Yuan បានបដិសេធការស្នើសុំទាំងអស់ ដោយចាប់ផ្តើមធ្វើជា Influencer ឱ្យក្រុមហ៊ុនមួយក្នុងប្រទេស។

ក្រុមហ៊ុន បានរៀបចំក្រុមការងារមួយក្រុមដើម្បីជួយ Meng Yun Yuan នៅពេលលោកធ្វើការលក់ផលិតផលលើបណ្តាញសង្គម ដែលជារឿយៗ អាចទាក់ទាញអ្នកចូលទស្សនារហូតដល់ ១០ម៉ឺននាក់ឯណោះ។ បន្ទាប់ពីទទួលបានជោគជ័យបានមួយរយៈ ព័ត៌មានអាស្រូវរបស់តារាចម្រៀង Show Luo ក្បត់មិត្តស្រីលួចទាក់ទងនឹងនារីដទៃជាច្រើននាក់ បានផ្ទុះឡើង ធ្វើឱ្យតារាចម្រៀងរូបនេះធ្លាក់កូតមួយរំពេច។

ប្រជាប្រិយភាពរបស់តារាចម្រៀង Show Luo បានទាញ Meng Yun Yuan ឱ្យធ្លាក់តាមនោះដែរ ដោយភោជនីយដ្ឋានផ្ទាល់ខ្លួនរបស់លោក ត្រូវបានបិទ ហើយលោកបានធ្វើការ Live លក់ឥវ៉ាន់នៅតាមចិញ្ចើមផ្លូវ និងដឹកផ្លែគូលែនលក់លើរ៉ឺម៉ក់តូចមួយគ្រឿងជាដើមក្រោយប្រជាប្រិយភាពធ្លាក់ចុះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង