×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

Microsoft បានប្រកាសឱ្យ​មាន​ការប្រុងប្រយ័ត្ន​ជាមួយ​នឹង​ការក្លែងបន្លំ​ដើម្បី​លួចយក​លេខសម្ងាត់ (TodayZoo)

ភ្នំពេញ៖ បើយោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅរសៀលថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងថា កាលពីចុងសប្ដាហ៍កន្លងទៅ ក្រុមហ៊ុន Microsoft បានប្រកាសឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នជាមួយនឹងការក្លែងបន្លំតាមរយៈអ៊ីមែលដើម្បីលួចយកលេខសម្ងាត់របស់អ្នកប្រើប្រាស់ដែលពួកគេឱ្យឈ្មោះថា TodayZoo។

បើតាមការរកឃើញរបស់ក្រុមហ៊ុន បានបង្ហាញថា ជនខិលខូច បានបង្កើតកម្មវិធីមេរោគនេះដោយប្រើកូដពីកម្មវិធីមេរោគចាស់ ឬកម្មវិធីមេរោគដែលត្រូវបានដាក់បញ្ចូល ដើម្បីលក់នៅក្នុងទីផ្សារងងឹត (phishing kit) ដោយសារតែមានកូដមួយចំនួនធ្លាប់ត្រូវបានប្រើពីមុន ប៉ុន្តែបច្ចុប្បន្នកូដទាំងនោះ គឺមិនមានដំណើរការនោះទេ។ នៅក្នុងអ៊ីមែលទាំងនោះ ជនខិលខូចបានធ្វើការបោកបញ្ឆោតជនរងគ្រោះឱ្យចុចនៅលើតំណភ្ជាប់ ដើម្បីបើកគេហទំព័រក្លែងបន្លំដែលមានការរចនាដូចគេហទំព័រ Microsoft 365 ឬក្រុមហ៊ុនមួយចំនួនទៀត។

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា នាយកដ្ឋាន បានធ្វើការក្រើនរំឭកជាថ្មីដល់អ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្ននៅពេលដែលទទួលបានសារ ឬអ៊ីមែលដែលទាមទារឱ្យវាយបញ្ចូលលេខសម្ងាត់ ព្រោះភាគច្រើនសារទាំងនោះ គឺជាសារបោកបញ្ឆោតតែប៉ុណ្ណោះ ហើយលោកអ្នក គួរតែធ្វើការទំនាក់ទំនងទៅក្រុមហ៊ុនតាមរយៈទូរសព្ទដោយផ្ទាល់ដើម្បីទទួលបានព័ត៌មានបន្ថែម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង