×

ស្រោមដៃ​ពេទ្យប្រើប្រាស់​រួច ត្រូវបាន​បញ្ជូនពី​ប្រទេសថៃ​ទៅ​អាមេរិក​ក្នុងបរិមាណ​ដ៏ច្រើន

អាមេរិក៖ យោងតាមរបាយការណ៍ពី CNN បានឱ្យដឹងថា ស្រោមដៃវេជ្ជសាស្រ្តប្រើប្រាស់រួចជាច្រើន ត្រូវបានដឹកជញ្ជូនពីប្រទេសថៃ ខណៈជនខិលខូច បានឆ្លៀតឱកាសដែលតម្រូវការឧបករណ៍ការពារខ្លួន ឬ PPE មានការកើនឡើង។

ប្រភព CNN បានបន្តថា ការស៊ើបអង្កេត ត្រូវបានធ្វើឡើងអស់រយៈពេលជាច្រើនខែមកហើយ។ ជាមួយនឹងតម្រូវការបានកើនឡើងយ៉ាងខ្លាំងនៅជុំវិញពិភពលោក ជនខិលខូច ដែលមានមូលដ្ឋាននៅអាស៊ីអាគ្នេយ៍ បានរកឃើញវិធីរបស់ខ្លួនចូលទៅក្នុងសង្វាក់ផ្គត់ផ្គង់អន្តរជាតិ។
យោងតាមការស៊ើបអង្កេត ស្រោមដៃពេទ្យដែលប្រើប្រាស់រួច រាប់សិបលាន បានទៅដល់សហរដ្ឋអាមេរិក ក្នុងការដាក់ឱ្យប្រើប្រាស់សម្រាប់បុគ្គលិកសុខាភិបាល និងអ្នកជួរមុខដែលមានហានិភ័យខ្ពស់។

បច្ចុប្បន្នការស៊ើបអង្កេត កំពុងដំណើរការទាំងនៅសហរដ្ឋអាមេរិក និងប្រទេសថៃ ទោះយ៉ាងណា ទំហំពិតប្រាកដនៃបញ្ហាអាចធំជាងអ្វីដែលបានដឹង។ នៅពេលប្រទេសនានានៅជុំវិញពិភពលោក មានតម្រូវការ កង្វះឧបករណ៍ PPE ត្រូវបានកំណត់ថានឹងនៅតែជាបញ្ហានៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ដែលធ្វើឱ្យសម្លៀកបំពាក់ក្លែងក្លាយវាយលុកយ៉ាងខ្លាំង។ ផ្អែកលើបញ្ហានេះ បទប្បញ្ញត្តិនាំចូលទាក់ទងនឹងឧបករណ៍វេជ្ជសាស្ត្រ ត្រូវបានផ្អាកជាបណ្តោះអាសន្នក្នុងគ្រាមានជំងឺកូវីដ១៩រហូតដល់សព្វថ្ងៃ នៅសហរដ្ឋអាមេរិក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង