×

តិចថា​មិនបានប្រាប់! ចង់អត់មាន​ស្នាមមុន ត្រូវស្គាល់​អាហារល្អ​ទាំងនេះ

តិចថា “Hello គ្រូពេទ្យ” អត់បានដាស់តឿន! គ្នាយើង ជាពិសេសស្រីៗ មានបញ្ហាឡើងមុន។ មុន អាចបន្សល់ស្លាកស្នាមលើស្បែក ពេលកំពុងព្យាបាល បើយើងអត់ដឹងប្រភេទអាហារគួរញ៉ាំ។ ប្រភេទអាហារពិសេស ៥ យ៉ាងនេះ អាចជួយឱ្យកោសិកាស្បែកមុខលូតលាស់បានល្អ និងការពារស្នាមមុនបាន។

១- វីតាមីនC

វីតាមីន C ជាសារធាតុប្រឆាំងអុកស៊ីតកម្ម អាចជួយរក្សាស្បែកល្អសម្រាប់ជាលិកា និងសាច់ដុំ ជួយសះរបួសលើស្បែក និងជាលិកាខូចខាតដោយសារមុន។ លើសពីនេះ វីតាមីន C អាចការពារឆ្លងមេរោគនាំឱ្យផ្លែសាច់ ជួយផលិតខូលេជេន ដែលជាសារធាតុចាំបាច់សម្រាប់សុខភាពស្បែក។
វីតាមីន C មានក្នុងអាហារច្រើនប្រភេទ៖

– ផ្លែឈើជូរៗ៖ ក្រូចខ្វិច ក្រូចឆ្មារ ក្រូចពោធិ៍សាត់ និងទំពាំងបាយជូរ ញ៉ាំទាំងមូល ប្រសើរជាងផឹកទឹក
– ផ្លែប៊ើររី៖ ស្រ្តប៊ើររី ក្រេនប៊ើររី រ៉ាសប៊ើររី ប្លូប៊ើររី និង ប៊ើររីខ្មៅ
– ឪឡឹក ស្វាយ និងម្នាស់
– បន្លែសម្បូរវីតាមីន C មាន ម្ទេសហាវៃ ផ្កាខាត់ណាខៀវ ប៉េងប៉ោះ។

២- វីតាមីន A

វីតាមីន A ជួយដល់ស្បែក បង្កើនខូលេជែនក្នុងរាងកាយ និងសុខភាពស្បែកផងដែរ។ វាជួយទ្រទ្រង់ប្រព័ន្ធភាពស៊ាំ សម្រួលឱ្យងាយសះរបួស ឬដាច់រលាត់ដែលជាហេតុបង្កឱ្យមានស្នាម។ វីតាមីន A មានក្នុងអាហារមួយចំនួន៖

– បន្លែបៃតង៖ ខាត់ណា កូនស្ពៃ និងស្ពៃខ្មៅ
– បន្លែពណ៌ក្រហម លឿង ទឹកក្រូច៖ ការ៉ុត ប៉េងប៉ោះ និងម្ទេសហាវ៉ៃក្រហម។ បើញ៉ាំវីតាមីន A ច្រើនពេកក្នុងមួយថ្ងៃ ក៏មិនល្អសម្រាប់សុខភាពដែរ។

៣-រ៉ែស័ង្កសី

បើរាងកាយគ្នាយើងមានជាតិស័ង្កសីគ្រប់គ្រាន់ អាចជួយប្រឆាំងបាក់តេរីបង្កលើស្បែក និងជួយកុំឱ្យក្រហាយពេលឡើងមុន។ ជាតិស័ង្កសី សម្បូរក្នុងមាន់ទួរគី គ្រាប់អាល់ម៉ុន ស្រូវសាលី បន្លែ ត្រី សាច់។

៤-ទឹក

រាងកាយត្រូវការទឹកច្រើនដើម្បីទ្រទ្រង់ ពិសេសសម្រាប់សុខភាពស្បែក។ បើមានទឹកគ្រប់គ្រាន់ធ្វើឱ្យស្បែកក្មេងជាងវ័យ និងគ្មានបញ្ហាស្បែក ជួយឱ្យរបួសឆាប់ជា និងបណ្តុះកោសិកាថ្មី ហើយមិនអាចធ្វើឱ្យមានស្នាមដោយសារមុនដូចគ្នា។ ត្រូវផឹកទឹកជាប្រចាំពេញមួយថ្ងៃ កុំចាំតែពេលស្រេក ព្រោះអាចធ្វើឱ្យយើងផឹកច្រើនជ្រុល ហើយពេលផឹកច្រើនភ្លាមៗ តម្រងនោមនឹងច្រោះទឹកលឿននាំឱ្យយើងអាចនឹងខ្វះជាតិទឹក។

៥- អូមេហ្គា៣

អាចជួយកាត់បន្ថយការរលាក បញ្ហាមុនឆាប់សះ រក្សាសំណើមស្បែក។ ពពួកត្រី គឺសម្បូរអាស៊ីដអូមេហ្គា ៣ ប៉ុន្តែត្រីសម្បូរជាងគេ មាន ត្រីសាម៉ុន ត្រីស្បៃកា ត្រីធូណា និងត្រីសាឌីន ហើយវាក៏មានក្នុងគ្រាប់សណ្តែក គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្កាឈូករ័ត្នដែរ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង