×

តារាសម្តែង​ចិនម្នាក់​ស្លុតចិត្ត​នៅពេល​ដែលថ្លៃភ្លើង​កើនដល់​ជាង ២ម៉ឺនដុល្លារ

កម្សាន្ត៖ តារាសម្តែង Ma Ling បានកើតទុក្ខមិនសុខចិត្តជាខ្លាំងនៅពេលដែលវិក័្កយបត្រភ្លើងកាលពីខែកក្កដា កន្លងទៅបានស្ទុះឡើងដល់ចំនួនជាង ២ម៉ឺនដុល្លារនៅពេលដែលគាត់មិនបានប្រើប្រាស់ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនកម្តៅឡើយ ប៉ុន្តែបែរជាភ្លើងឡើងដល់ថ្នាក់មិនអាចទទួលយកបាន នេះបើយោងតាមការចែករំលែករបស់គាត់កាលពីថ្ងៃទី២៣ ខែតុលា កន្លងទៅ។

តារាសម្តែងវ័យ ៥២ឆ្នាំរូបនេះបានថតវិក្ក័យបត្រភ្លើងរវាងខែកក្កដា និងខែផ្សេងមកប្រៀបធៀប ព្រមទាំងចែករំលែកលើ Weibo និងបាន Tagged State Grid Corporation of China ដើម្បីឱ្យបុគ្គលិកផ្នែកអគ្គិសនីជួយបកស្រាយពីចម្ងល់របស់គាត់។

ក្រោយការចែករំលែកព័ត៌មានទាំងនេះហើយ អ្នកនិយមលេងអ៊ិនធឺណេតបាននិយាយថា ប្រហែលគាត់បានក្លាយជាជនរងគ្រោះដោយមានអ្នកលួចតភ្លើងប្រើទាំងសហគមន៍តែម្តង ដូចនេះខាងអគ្គិសនីគួរពិនិត្យឡើងវិញនូវចំនួនថ្លៃភ្លើងដ៏ច្រើនមួយនេះ។

ទោះជាយ៉ាងណា Ma Ling បានលុបចោលការចែករំលែកទាំងនោះវិញ ដោយអង្គុយរង់ចាំដោយស្ងៀមស្ងាត់ដើម្បីរង់ចាំដំណោះស្រាយដោយគាត់សង្ឃឹមថាគ្រប់យ៉ាងនឹងត្រលប់មកប្រសើរឡើងវិញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង