×

រឿងរ៉ាវសំខាន់ៗ​ដែល​បានកើតឡើង​ត្រឹមសប្តាហ៍ទី៩ ក្នុងក្របខណ្ឌ Premier League រដូវកាល ២០២១-២០២២

ក្រុមកំពូលតារាងទាំង១០ក្នុងលីគកំពូលអង់គ្លេសរដូវកាល ២០២១-២០២២ ត្រឹមសប្តាហ៍ទី៩ រួមមាន Chelsea, Liverpool, Manchester City, West Ham United, Brighton Hove Albion, Tottenham Hotspur, Manchester United, Everton , Leicester City និង Arsenal។

ពិន្ទុមានការប្រដេញគ្នាខ្លាំងមែនទែន ដោយគម្លាតពិន្ទុពីលេខ១ទៅលេខ៣ ត្រឹម២ពិន្ទុប៉ុណ្ណោះ ក្រុមលេខ១តោខៀវ Chelsea មាន២២ពិន្ទុ ខណៈពេលដែលក្រុមលេខ២ Liverpool មាន២១ពិន្ទុ ហើយក្រុមលេខ៣ Manchester City មាន២០ពិន្ទុ។

ក្រុមតោខៀវ Chelsea រក្សាតំណែងលេខ១ក្នុងកំពូលតារាង Premier League បន្ដទៀត បន្ទាប់ពីយកឈ្នះក្រុម Norwich City ក្នុងលទ្ធផលបច្ចេកទេស ៧ទល់នឹងសូន្យ ខណៈដែលក្រុមយក្សផ្សេងៗទៀត ដូចជា Manchester United 0៖៥ Liverpool, Brighton Hove Albion ១៖៤ Manchester City, West Ham United ១៖០ Tottenham Hotspur និង Arsenal ៣៖១ Aston Villa។

ការប្រកួតក្នុងសប្តាហ៍ទី៩ មានកីឡាករទទួលបានកាតក្រហមក្នុងពីរប្រកួតផ្សេងគ្នា។ កីឡាករ Ben Gibson របស់ក្រុម Norwich City ទទួលបានកាតក្រហមនៅនាទី៦៥ ក្រោយពីទទួលបានកាតលឿងដំបូងនៅនាទី៥៥ ពេលលេងទល់នឹងក្រុម Chelsea។ ចំណែកឯកីឡាករ Paul Pogba របស់ក្រុមបិសាចក្រហម Manchester United ទទួលបានកាតក្រហមនៅនាទី៦០ បញ្ជាក់ដោយ VAR ពេលលេងទល់នឹងក្រុម Liverpool។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង