×

៤ ខែឆ្នាំ២០២១នេះ កម្ពុជានាំចេញផ្លែចេកស្រស់ជាង ១៦ ម៉ឺនតោន ទៅទីផ្សារក្រៅប្រទេស

ភ្នំពេញ៖ យោងតាមរបាយការក្រសួងកសិកម្មបានឲ្យដឹងថា ក្នុងរយៈពេល៤ ខែដំបូងដើមឆ្នាំ ២០២១នេះ ផ្លែចេកស្រស់ប្រមាណជាង ១៦ ម៉ឺន ៦ពាន់តោន ត្រូវបាននាំចេញទៅទីផ្សារក្រៅប្រទេស ក្នុងនោះផ្លែចេកស្រស់ជាង ១៤ម៉ឺន ៤ពាន់តោន ត្រូវបានាំចេញទៅកាន់ប្រទេសចិន។

ដោយឡែក ផ្លែស្វាយស្រស់វិញត្រូវបាននាំចេញទៅទីផ្សារក្រៅប្រទេសជាង ១៤ម៉ឺន ២ពាន់តោន ក្នុងនោះនាំចេញទៅហុងកុងជាង ៤៦ម៉ឺនតោន និងក្រៅពីនោះ នាំចេញទៅនាំចេញទៅកូរ៉េ ជាង ១០០តោន នាំចេញទៅថៃជិត ២ម៉ឺនតោន និងនាំចេញទៅវៀតណាមជាង ១២ម៉ឺនតោន។

នៅក្នុងដំណាក់កាលដ៏លំបាកនៃការរីករាលដាលជំងឺកូវីដ១៩ កម្ពុជានៅតែសម្រេចការនាំចេញផលិតផលកសិកម្ម ក្នុងកំណើនខ្ពស់គួរឲ្យកត់សម្គាល់ ជាក់ស្តែងរយៈពេល៤ ខែដើមឆ្នាំ២០២១នេះ កម្ពុជាសម្រេចការនាំចេញផលិតផលកសិកម្ម ក្នុងបរិមាណនាំចេញសរុបជាង ៣លាន ៨សែនតោន ជាមួយនឹងទឹកប្រាក់សរុបជាង ២ពាន់លានដុល្លារអាមេរិក។

កសិផលសំខាន់ៗ ដែលត្រូវបាននាំចេញនាពេលនេះមានផលិតផលអង្ករ ត្រូវបាននាំចេញក្នុងបរិមាណសរុបជាង ១៩ម៉ឺនតោន ស្រូវត្រូវបាននាំចេញជាង ១លានតោន ខណៈផលិតផលកសិផលក្រៅពីអង្ករ និងស្រូវមានចំនួនជាង ២លាន ៨សែនតោន ដែលគិតជាតម្លៃនៃការនាំចេញសរុប ជិត២ពាន់លានដុល្លារ ក្នុងនោះតម្លៃនាំចេញអង្ករជាង ១៦១លានដុល្លារ ខណៈដែលស្រូវមានតម្លៃជាង ២២១លានដុល្លារ និងផលិតផលក្រៅពីអង្ករ និងស្រូវមានតម្លៃជាង ១ពាន់ ៥០០លានដុល្លារ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង