×
ព័ត៌មានថ្មី
  1. កម្ពុជា បន្តរកឃើញ​អ្នកឆ្លង​កូវីដ១៩​ថ្មី​ចំនួន ៤២នាក់ ជាប្រភេទ​អូមីក្រុង​ទាំងអស់ ខណៈ​ជាសះស្បើយ ១៨នាក់ និង​មិនមាន​ករណីស្លា ប់ថ្មីនោះទេ
  2. ការផ្ទុះ​ដ៏សាហាវ​មួយ ផ្ដាច់​ជីវិត​មនុស្ស​១៧នាក់ និង​៥៩នាក់ទៀត​រងរបួស នៅភាគខាងលិច​ប្រទេសហ្គាណា (មានវីដេអូ)
  3. នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​កម្ពុជា បង្ហាញ​ករណី​ឆបោក​នៅ​សិង្ហបុរី ដែលប៉ះពាល់​អតិថិជន​ជិត៥០០នាក់ និង​បាត់បង់​ជាង​៦លានដុល្លារ
  4. ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេសថៃ ជូនដំណឹង​ពី​អាហារូបករណ៍​សិក្សា​នៅ​មហាវិទ្យាល័យ​ជូឡាឡុងកន
  5. រដ្ឋាភិបាលឡាវ ហាមឃាត់​ការនាំចូល​គោ ជ្រូក ពពែ មាន់ ត្រីទឹកសាប និង​កសិផល​ផ្សេងទៀត ដើម្បី​លើក​កម្ពស់​ជីវភាព​កសិករ​ក្នុងស្រុក

ប្រទេសថៃ រកឃើញ​​ករណី​កូវីដ១៩​​ប្រភេទ​បំប្លែងថ្មី Delta Plus លើកទី១

ថៃ៖ មន្ត្រីសុខាភិបាលថៃ បានប្រកាសថា មេរោគកូរ៉ូណាដ៏ គួរឱ្យព្រួយបារម្ភថ្មីមួយ ត្រូវបានរកឃើញលើបុរសម្នាក់ក្នុងខេត្តអយុធ្យា។

លោក Chawetsan Namwat នាយកគ្រប់គ្រងហានិភ័យសុខភាព និងជំងឺ បានបញ្ជាក់ថា បុរសអាយុ ៤៩ឆ្នាំម្នាក់ដែលធ្វើការនៅស្រុក Bang Sai ខេត្តអយុធ្យា ត្រូវបានគេរកឃើញកាលពីខែមុនថា បានឆ្លងមេរោគកូវីដ១៩បំប្លែងថ្មី Delta Plus ដែលជាករណីដំបូងគេ នៅក្នុង ប្រទេសថៃ។ លោក Chawetson បាននិយាយថា បុរសដែលមិនមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេស ឬទាក់ទងជាមួយក្រុមហានិភ័យណាមួយនោះ បានជាសះស្បើយទាំងស្រុងហើយ។

លោកមិនបានបញ្ជាក់ពី មូលហេតុដែលមន្ត្រីសុខាភិបាល រង់ចាំរហូតដល់ថ្ងៃទី២៥ ខែតុលា ដើម្បីប្រកាសព័ត៌មាន នេះជាផ្លូវការទេ។ សន្និសីទសារព័ត៌មានមួយ ត្រូវបានគ្រោងធ្វើនៅថ្ងៃអង្គារ ទី២៦ ខែតុលា ដើម្បីលម្អិត បន្ថែមទៀត។

ប្រទេសថៃ កំពុងប្រញាប់ប្រញាល់ត្រៀមបើកប្រទេសឡើងវិញ សម្រាប់អ្នកដំណើរដែលមកពីប្រទេសដែលមានហានិភ័យទាប។

Delta Plus ត្រូវបានរកឃើញនៅក្នុងចក្រភពអង់គ្លេស ដែលឥឡូវនេះ វាមានច្រើនជាង ៦ % នៃករណីថ្មី។ ខណៈពេលដែលគេមិនទាន់ដឹងច្រើនអំពីវានៅឡើយ អ្នកជំនាញជឿថា វាអាចឆ្លងបានលឿនជាងមេរោគ Delta ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង