ភ្នំពេញ៖ ហាងចូលម្លប់ ស៉្បា និងសាទ្បន ដែលជាហាងមួយផ្តោតសំខាន់ទៅលើសេវាកម្មថែរក្សាសម្រស់ ដែលមានដូចជា សេវាកម្ម ផ្នែកមុខ ផ្នែកដងខ្លួន ផ្នែកក្រចក ផ្នែកសាទ្បន ប្រើប្រាស់សុទ្ធតែផលិតផលធម្មជាតិមានគុណភាពខ្ពស់ និងទទួលបានជោគជ័យខ្លាំង ក្រោយការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន និងបានពង្រីកសាខារបស់ខ្លួនបានយ៉ាងច្រើនក្នុងរាជធានីភ្នំពេញ។
ជាក់ស្តែង នៅល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ ហាងចូលម្លប់ ស៉្បា និងសាទ្បន បានចុះហត្ថលេខាផ្តល់សិទ្ធិ Franchise ហាងចូលម្លប់ ស៉្បា និងសាទ្បន រហូតដល់៥ សាខាបន្ថែមទៀត ក្នុងពេលតែមួយដូចជា៖ សាខាចំការដូង (សាខាទី ៧) សាខាបឹងកក់ (សាខាទី ៨) សាខាផ្សារហេងលី (សាខាទី ៩) សាខាឈូកមាស(សាខាទី ១០) សាខាជ្រោយចង្វារ (សាខាទី ១១) ដែលបានធ្វើឡើងនៅសណ្ឋាគារ Hyatt Regency ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។ ក្នុងពិធីនោះក៏មានការចុះកិច្ចព្រមព្រៀងនាំចូលផលិតផលផ្តាច់មុខពីប្រទេសកូរ៉េ និងប្រទេសជប៉ុនផងដែរ។
ការបើកលក់ Franchise បាន៥ក្នុងពេលតែមួយនេះ បានបញ្ជាក់ឱ្យឃើញថាហាង ចូលម្លប់ ស៉្បា និងសាទ្បន ពិតជាជោគជ័យខ្លាំង និងមានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីអតិថិជននៅកម្ពុជា និងជាឱកាសដ៏ល្អសម្រាប់វិនិយោគិន ដែលកំពុងស្វែងរកអាជីវកម្មស្តង់ដារក្នុងស្រុក ដែលមានឱកាសចំណេញខ្ពស់ និងហានិភ័យទាប។
គួរបញ្ជាក់ថាបច្ចុប្បន្នហាងចូលម្លប់ ស៉្បា និងសាទ្បន មាន៦សាខាក្នុងរាជធានីភ្នំពេញដូចជា សាខាកុមារជាតិ១ សាខាកុមារជាតិ២ សាខា៣១០ សាខាទួលទំពូង សាខាសែនសុខ សាខាស៊ីសុវត្ថិ។
លោកស្រី ស្រ៊ុន សុភ័ត្រា អគ្គនាយិកាហាងចូលម្លប់ ស៉្បា និងសាទ្បន បានថ្លែងបញ្ជាក់ថា ដោយសារមានកំណើនតម្រូវការ និងការគាំទ្រឥតឈប់ឈររបស់អតិថិជន ព្រមទាំងការសំណូមពរជាច្រើនពីបណ្តាវិនិយោគិន ក្រោយមើលឃើញពីសក្តានុពលរបស់ចូលម្លប់ ស៉្បា និងសាទ្បន លោកស្រីក៏បានពន្លឿនការរៀបចំប្រព័ន្ធស្តង់ដាររបស់ ក្រុមហ៊ុន និងត្រៀមចាប់ផ្តើមបើកលក់ Franchise តែមិនទាន់បានប្រកាសជាសារធារណៈផង Franchise របស់លោកស្រី មានអ្នកទិញរហូតដល់៥សាខារួចមកហើយ ដោយក្នុងនោះ៣សាខា នឹងបើកជាផ្លូវការនៅដើមឆ្នាំ២០២២ ហើយ២សាខាទៀត គ្រោងនឹងបើកនៅពាក់កណ្តាលឆ្នាំ២០២២ខាងមុខនេះ។
លោកស្រីបានបញ្ជាក់ទៀតថា ចក្ខុវិស័យទៅពេលខាងមុខគឺចង់ឃើញយីហោចូលម្លប់ ស៉្បា និងសាទ្បន នៅគ្រប់ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា និងពិសេស លោកស្រី ចង់លើកស្ទួយយីហោអាជីវកម្មកូនខ្មែរមួយនេះឱ្យទៅដល់អន្តរជាតិ និងចូលរួមចំណែកជួយដល់សង្គមតាមរយៈការផ្តល់ជំនាញ និងឱកាសការងារ ដល់ស្រ្តីខ្មែរទូទាំងប្រទេស។
បន្ថែមលើសពីនេះសម្រាប់អ្នកដែលទិញ franchise របស់ហាងចូលម្លប់ ស៉្បា និងសាទ្បន ត្រូវមានដើមទុនចន្លោះចាប់ពី ១៥ម៉ឺនដុល្លារ ទៅ ២០ម៉ឺនដុល្លារ ទៅតាម ទំហំទីតាំងនិងទំហំវិនិយោគ។ ហាងចូលម្លប់ ស៉្បា និងសាទ្បន មានលក្ខណៈពិសេសខុសពីហាងស៉្បា និងសាទ្បនទូទៅ ដោយសារក្រុមហ៊ុនមានប្រព័ន្ធគ្រប់គ្រងស្តង់ដារ កំរិតអន្តរជាតិ ផ្តល់ភាពងាយស្រួលដល់អ្នកទិញ Franchise ក្នុងការបើកដំណើរអាជីវកម្មមិនចំាបាច់មានបទពិសោទន៍ និងគ្រប់គ្រងផ្ទាល់នោះទេ។ ក្រុមហ៊ុនមាន ក្រុមការងារ ចាំជួយគាំទ្រអាជីវកម្ម Franchise យ៉ាងពេញទំហឹងហើយធានាឱកាសជោគជ័យខ្ពស់ក្នុងរយៈពេលខ្លី និងហានិភ័យទាបបំផុត។
សូមបញ្ជាក់ដែរថា នៅក្នុងឪកាសចុះហត្ថលេខាផ្តល់សិទ្ធិ Franchise សម្រាប់ហាងចូលម្លប់ ស៉្បា និងសាទ្បន ទាំង៥សាខានេះ ហាងចូលម្លប់ ក៏បានផ្តល់ឪកាស អាហារូបករណ៍១០០% ដល់សិស្សចំនួន១០០នាក់ សិក្សាជំនាញផ្នែកសាឡន និងថែរក្សាសម្ផស្ស ដែលបង្រៀនដោយអ្នកឯកទេសផាត់មុខដ៏ល្បី កញ្ញា រំដួលលិចទឹក។
បច្ចុប្បន្នលោកស្រីបានបង្ហើបថា មានអតិថិជនជាច្រើនកំពុងទាក់ទងសុំទិញ Franchise ហើយក្រុមហ៊ុនក៏កំពុងធ្វើការពិចារណា ដូច្នេះប្រសិនបើលោកអ្នកចង់ទិញ Franchise យីហោចូលម្លប់ ស៉្បា និងសាទ្បន សូមរួសរាន់ទំនាក់ទំនង ជាមួយក្រុមហ៊ុនដើម្បីអាចទទួលបានទីតាំងណាមួយដែលខ្លួនចង់បាន ចង់ដឹងព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ 015 907 017 ៕