×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

មានបញ្ហា​ឈឺសន្លាក់​រដូវរងា អនុវត្ត​តិចនិក​ទាំង៤នេះ

ខណៈពេលដែលអាការៈឈឺសន្លាក់ កើតឡើងជារឿយៗ ដោយសាររបួស ឬជាសញ្ញានៃបញ្ហាសុខភាពផ្សេងៗ ការឈឺសន្លាក់នៅរដូវរងា មានភាពខុសគ្នាទាំងស្រុង ពីព្រោះវាកើតឡើងនៅពេលដែលរដូវកាលផ្លាស់ប្ដូរ។ ការឈឺសន្លាក់ជាទូទៅ អាចកើតនៅត្រង់ត្រគាក ជង្គង់ និងកជើង ដែលបង្កឱ្យមានការឈឺចាប់នៅត្រង់សន្លាក់ និងពិបាកធ្វើចលនា។ ដូចនេះ ដើម្បីចៀសឆ្ងាយពីអាការៈឈឺសន្លាក់នៅរដូវរងា ចូរសាកល្បងអនុវត្តវិធីសាស្ត្រងាយៗខាងក្រោមនេះ។

១. រក្សាកម្ដៅក្នុងខ្លួន

នៅរដូវរងា រាងកាយយើងនឹងច្របាច់ឈាមកាន់តែច្រើនឡើងទៅកាន់សរីរាង្គសំខាន់ៗ ដែលធ្វើឱ្យសរសៃឈាមនៅចុងដៃចុងជើងរបស់យើងតឹងណែន។ ហេតុនេះហើយ ការរក្សាកម្ដៅក្នុងខ្លួនដោយពេលនៅខាងក្នុងផ្ទះ ឬនៅក្នុងបន្ទប់ការិយាល័យ គឺជាវិធីដ៏ល្អបំផុត។ ប៉ុន្តែ ប្រសិនបើយើងចាំបាច់ត្រូវតែចេញទៅខាងក្រៅ ចូរស្លៀកពាក់ឱ្យបានក្រាស់ៗ ដើម្បីចៀសវាងការឈឺចាប់នៅត្រង់សន្លាក់។

២. បញ្ចេញសកម្មភាពរាងកាយ

កុំឱ្យបញ្ហាឈឺសន្លាក់ រំខានយើងពីការធ្វើលំហាត់ប្រាណឱ្យសោះ! នៅក្នុងករណី ដែលមានការឈឺចាប់ខ្លាំង ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ។ យ៉ាងណាមិញ ការធ្វើលំហាត់ប្រាណតិចតួច ដូចជាការពត់ពែនខ្លួនប្រាណ ការដើរ និងការលើកទម្ងន់។ល។ អាចធ្វើឱ្យសន្លាក់របស់យើងមានសុខភាពល្អ និងគ្រប់គ្រងការឈឺចាប់បានយ៉ាងមានប្រសិទ្ធភាព។
ការហាត់ប្រាណជាទៀងទាត់ នឹងជួយរក្សាទម្ងន់របស់យើងឲ្យនៅថេរ ក៏ដូចជាការពារយើងពីផលប៉ះពាល់អវិជ្ជមានលើសន្លាក់ថែមទៀតផង។

៣. រក្សាជាតិទឹកក្នុងខ្លួន និងញ៉ាំអាហារដែលមានតុល្យភាព

ខ្យល់ស្ងួត និងអាកាសធាតុត្រជាក់ អាចធ្វើឱ្យយើងខ្សោះជាតិទឹកពីក្នុងរាងកាយ ព្រមទាំងធ្វើឱ្យយើងមានអារម្មណ៍នឿយហត់ និងរមាស់ផងដែរ។ ដូច្នេះហើយ ចូរញ៉ាំទឹកឱ្យបានយ៉ាងហោចណាស់ ២លីត្រនៅក្នុងមួយថ្ងៃ។ ជាមួយគ្នានេះដែរ យើងក៏អាចញ៉ាំស៊ុប និងភេសជ្ជៈសុខភាពមួយចំនួនដូចជា ទឹកដូង ទឹកដោះគោជូរ ឬតែបៃតងជាដើម។ ចូរចៀសវាងនូវភេសជ្ជៈកំប៉ុងដែលមានជាតិស្ករច្រើន។
លើសពីនេះ ចូរញ៉ាំអាហារដែលមានតុល្យភាពជារៀងរាល់ថ្ងៃ ដើម្បីចៀសផុតពីជំងឺនានា និងរក្សាផ្នែករាងកាយយើង រួមទាំងសន្លាក់ និងសាច់ដុំផងនោះឱ្យមានសុខភាពល្អ និងដំណើរការប្រកបថាមពលក្លៀវក្លា។

៤. វីតាមីន D

កម្រិតវីតាមីន D ទាប អាចធ្វើឱ្យយើងងាយកើតបញ្ហាឈឺសន្លាក់។ នៅរដូវរងានេះ យើងអាចនឹងមានបញ្ហាកង្វះវីតាមីន D ពីប្រភពធម្មជាតិនោះគឺពន្លឺព្រះអាទិត្យ ដោយសារតែកត្តាពន្លឺព្រះអាទិត្យមិនគ្រប់គ្រាន់។ ដូច្នេះហើយ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ អំពីអាហារបំប៉ន ឬអាហារដែលមានជាតិវីតាមីន D ដែលស័ក្ដិសមបំផុតរបស់យើង ក៏ដូចជាធ្វើឱ្យរាងកាយយើងរឹងមាំ និងចៀសឆ្ងាយពីការឈឺសន្លាក់ផ្សេងៗផងដែរ។៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង