×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច»សប្ដាហ៍ទី៨៖ ល្បិចថ្មីពីកំពូលចុងភៅទាំងពីរ មិនត្រឹមតែមិនផ្ដល់ម្ហូបគ្រប់គ្រាន់ដល់កីឡាករទេ ថែមទាំងប្រើវិធីសាស្ត្រខូចឱ្យគេទិញម្ហូបទៀត
  2. យុវជនមួយរូបត្រូវចាប់ខ្លួនករណីបង្ហោះសារគម្រាមខ្សែប្រយុទ្ធ Kai Havertz
  3. ត្រឹមតែម្ហូប១ចាន អាចប្រែក្លាយជោគវាសនារបស់អ្នកជារៀងរហូត! ចូលរួមដាក់ពាក្យជាមួយ MasterChef រដូវកាលទី៤ នាចុងសប្ដាហ៍នេះ
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ គាំទ្រវិស័យឯកជនក្នុងការចូលរួមបង្ហាញវប្បធម៌ខ្មែរ ក្នុងកម្មវិធី Miss Cosmo Cambodia
  5. កុំឱ្យឱកាសនេះកន្លងផុតទៅ! ថ្ងៃទី២៥-២៦ ខែមករា អ្នកកំពង់ចាមអាចមកដាក់ពាក្យជាមួយ MasterChef និងជួបជាមួយលោក វីល្លៀម នៅទីតាំងនេះ

អភិបាល​រាជធានីភ្នំពេញ ត្រូវបាន​ប៉ូលីស​ផាកពិន័យ ក្រោយ​ជិះម៉ូតូ​មិនបាន​ពាក់​មួកសុវត្ថិភាព

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចូលខ្លួនទៅផាកពិន័យ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោហើយ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ខណៈដែលលោកបានជិះម៉ូតូ មិនបានពាក់មួកសុវត្ថិភាព ពេលដឹកនាំកម្លាំងចុះអន្តរាគមន៍ទប់ទំនប់ និងពិនិត្យស្ថានភាពទឹកជំនន់តាមសណ្តស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។

យោងតាមការឱ្យដឹងពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីមានការរិះគន់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនពាក់មួកសុវត្ថិភាព ពេលបើកម៉ូតូនោះ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បានចូលខ្លួនទៅបង់ការផាកពិន័យ ចំពោះកំហុសឆ្គងអចេតនានេះរួចហើយ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។ តាមការពិតទៅពេលនោះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានយកមួកសុវត្ថិភាពមកពាក់ដែរ ប៉ុន្តែដោយកញ្ចក់ មួកសុវត្ថិភាពស្រអាប់ពេក ពិបាកមើលផ្លូវ។ ម្យ៉ាងទៀត ដោយមានការបន្ទាន់ចុះពិនិត្យមើលស្ថានភាពទឹកជំនន់ ដើម្បីរកដំណោះស្រាយជួយប្រជាជន លោកអភិបាលក៏បើកម៉ូតូទៅដោយមិនបានពាក់មួកសុវត្ថិភាព។ ទោះជាយ៉ាងណាក្ដី លោកអភិបាលទទួលយកនូវមតិរិះគន់ដើមម្បីស្ថាបនា ទើបនៅព្រឹកថ្ងៃទី២៧ ខែតុលា លោកក៏ចូលខ្លួនទៅឱ្យមន្ត្រីចរាចរណ៍ធ្វើការផាកពិន័យទៅតាមច្បាប់។ ទន្ទឹមនឹងនេះលោកក៏បាន សូមការយោគយល់ចំពោះ កំហុសអចេតនានេះផងដែរ។

ក្រោយពីបានចូលខ្លួនទៅបង់ការផាកពិន័យ នៅអធិការខណ្ឌដង្កោហើយ នៅថ្ងៃដដែលនោះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានបន្តចុះទៅដឹកនាំ អាជ្ញាធរ និងកងកម្លាំងបន្តទៀតនៅខណ្ឌដង្កោ ដើម្បីសង្គ្រោះ ប្រជាពលរដ្ឋខណៈពេលរដ្ឋមានទុក្ខដោយគ្រោះទឹកជំនន់៕

   

អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង