×

កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់លេខ៦ លើពិភពលោក ក្នុង​ការចាក់វ៉ាក់សាំង​កូវីដ១៩ ជូនប្រជាពលរដ្ឋ

ជាការពិតណាស់វ៉ាក់សាំងគឺជាអាវុ ធដ៏សំខាន់សម្រាប់ទប់ទល់ទៅនឹងវីរុសកូវីដ១៩។ មកទល់ពេលនេះ គ្រប់ប្រទេសទាំងអស់ នៅលើពិភពលោក កំពុងតែសកម្ម និងស្វះស្វែងចាក់វ៉ាក់សាំងទៅដល់ប្រជាជនរបស់ខ្លួន ពីព្រោះថាមានតែវ៉ាក់សាំងទេ ដែលអាចជួយបង្កើនភាពស៊ាំទៅដល់រាងកាយមនុស្សគ្រប់គ្រាន់ ដើម្បីទប់ទល់ទៅនឹងជំងឺកូវីដ១៩។

បន្ថែមលើនេះទៀត ក្នុងដំណាក់កាលនេះដែរ ប្រទេសណាដែលមានទិន្នន័យចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនជាងគេ ប្រទេសនោះ នឹងឈានទៅរកភ្លើងខៀវ គឺការបើកដំណើរការប្រទេសឡើងវិញ។

ជាក់ស្តែង អ្វីដែលយើង គួរតែមានមោទកភាពមកកាន់ប្រទេសកម្ពុជានោះគឺប្រទេសយើងមានសម្ថភាពផ្តល់វ៉ាក់សាំងដល់ប្រជាជនច្រើនបំផុត ដែលបានជាប់លេខ ៦នៅក្នុងតារាងទិន្នន័យនៃការចាក់វ៉ាក់សាំងលើពិភពលោក។

យោងតាមទិន្នន័យដែលចុះផ្សាយដោយគេហទំព័រ Our world i n data បានបង្ហាញថា ៤ ៨,៧% នៃប្រជាជនពិភពលោក បានចាក់វ៉ាក់សាំងការពារកូវីដ១៩យ៉ាងតិចមួយដូសក្នុងនោះដែរឃើញថា មានតែ ៧ប្រទេសប៉ុណ្ណោះដែលមានទិន្នន័យការចាក់វ៉ាក់សាំងច្រើ នជាងគេ ដែលរួមមានប្រទេសអារ៉ាប់រួម, ប្រទេសព័រទុយហ្គាល់, ប្រទេសគុយបា, ប្រទេសឈីលី, ប្រទេសអេស្ប៉ាញ, ប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង
turkce.yurtdisi-fx.comagario paper.io 2 agarioTürkiye’den İngiltere’ye eşya taşıma gebze evden eve nakliyat
zonguldak son dakika