×

អ្នកដំណើរ​ពី​ប្រទេសកម្ពុជា អាចចូល​ទៅកាន់​ប្រទេស​វៀតណាម ឆាប់ៗនេះ

វៀតណាម៖ ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសចំនួន៧២ ដែលត្រូវបានអនុម័តដោយប្រទេសវៀតណាម សម្រាប់ការចូលទៅក្នុងប្រទេសនេះ នៅពេលបើកដំណើរការឡើងវិញ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ “វៀតណាម កំពុងទទួលយកទម្រង់វិញ្ញាបនបត្រចាក់វ៉ាក់សាំង ជាបណ្ដោះអាសន្ន ដែលគេស្គាល់ថា ជាលិខិតឆ្លងដែនវ៉ាក់សាំង ពីប្រទេស និងដែនដីចំនួន៧២ ដែលត្រូវបានណែនាំដល់ក្រសួងការបរទេសតាមរយៈអ្នកតំណាង”។

តំណាងមកពីប្រទេសទាំង៧២នេះ បានបង្ហាញឯកសារនៃការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ឬឯកសារសម្រាប់អ្នកជាសះស្បើយពីកូវីដ១៩ ដល់ក្រសួងការបរទេសវៀតណាម ដោយមានការទទួលស្គាល់ជាបណ្តោះអាសន្ន។

អ្នកដែលធ្វើដំណើរមកពីក្រៅប្រទេសដែលមានឯកសារបញ្ជាក់ថា ពួកគេបានចាក់វ៉ាក់សាំងពេញលេញ ឬទើបបានជាសះស្បើយពីកូវីដ១៩ អាចចូលទៅកាន់ប្រទេសវៀតណាមបាន និងត្រូវធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃ នៅឯមជ្ឈមណ្ឌលកណ្តាល៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង