ចិន៖ ចាប់តាំងពីពេលបញ្ចប់ជីវិតអាពាហ៍ពិពាហ៍មក Zhao Liying តែងត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ឃើញនាងកាន់តែមមាញឹកក្នុងការងារ និងកាន់តែមានសម្រស់ស្រស់ស្អាតឡើង។ រីឯអតីតស្វាមីរបស់នាងគឺលោក Feng Shaofeng បានប្រទះឃើញបង្ហាញអារម្មណ៍សោកសៅ ថែមទាំងបាក់សម្រស់ជាខ្លាំង។
ក្រោយបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ Feng Shaofeng ក៏បានបើកចិត្តបង្ហាញប្រាប់អ្នកគាំទ្រពីមូលហេតុដែរថា ដោយសារអតីតប្រពន្ធរបស់លោកជាមនុស្សងប់ងល់នឹងការងារមិនខ្វល់ពីគ្រួសារ ទើបធ្វើឱ្យអ្នកទាំងពីររស់នៅមិនចុះសម្រុងគ្នារហូតឈានដល់ការចែកផ្លូវគ្នាបែបនេះ។
យោងតាមបទសម្ភាសជាមួយវេបសាយ BJH កាលពីថ្ងៃទី២៦ ខែតុលានេះ Zhao Liying ត្រូវដោយបានសួរថា ប្រសិនថ្ងៃណាមួយនាង បានជួបអតីតស្វាមីនៅក្នុងកម្មវិធីមួយដោយចៃដន្យ តើនាងនឹងទៅរាក់ទាក់លោកដែរ ឬទេ?
សំណួរមួយនេះ អាចធ្វើឱ្យអ្នកគាំទ្រគិតថា នាងប្រហែលជារកវិធីគេចវេសមិនឆ្លើយ ប៉ុន្តែជាក់ស្តែងគឺផ្ទុយស្រលះពីការគិតរបស់អ្នករាល់គ្នា ដោយនាងបានឆ្លើយយ៉ាងសាមញ្ញថា នាង និង Feng Shaofeng ពេលនេះគឺជាមិត្តល្អនឹងគ្នា។
គួរបញ្ជាក់ដែរថា ទោះបីជាលែងមានឈ្មោះជាប្តីប្រពន្ធនឹងគ្នាទៀតក៏ដោយ ក៏ទំនាក់ទំនងតារាប្រុសស្រីទាំងពីរនេះ នៅតែល្អនឹងគ្នា និងជួយគ្នាចិញ្ចឹមកូនធម្មតា៕