ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១១១នាក់ ក្នុងនោះ ករណីឆ្លងសហគមន៍ ១០០នាក់ និងអ្នកដំណើរពីបរទេស ១១នាក់ ខណៈអ្នកជំងឺចំនួន ២៦៤នាក់ជាសះស្បើយ និងអ្នកស្លាប់ចំនួន ៧នាក់ ក្នុងនោះ ៦នាក់មិនបានចាក់វ៉ាក់សាំង។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែតុលានេះ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១១៨.១១១ នាក់ អ្នកជំងឺបានជាសះស្បើយសរុបចំនួន ១១៣.៧៩១នាក់ និងអ្នកស្លាប់សរុបចំនួន ២.៧៥៨នាក់៕