×

តារា TikTok ម៉ាក់លក្ខណ៍ បង្ហាញ​ព័ស្តុតាង​ច្បាស់ៗថា អាណារ៉ូស ធ្វើម៉ែយ៉ែម​ព្យាយាម​ទាក់ទង​នាង​ឱ្យអ្នកធំ

​ភ្នំពេញ៖ អាណារ៉ូស កំពុងផ្ទុះរឿងអាស្រូវសាជាថ្មីដោយតារាតិកតុកល្បីឈ្មោះ លក្ខណ៍ បានទម្លាយឱ្យដឹងថា អាណារ៉ូស ព្យាយាមទាក់ទងទៅនាងដោយសារមានអ្នកធំចង់ជួបនាងដោយឱ្យតម្លៃ១ពាន់ដុល្លារ។ ប៉ុន្តែនាងបានបដិសេដមិនទទួលសំណើរនេះ ក្រោយមកអាណារ៉ូសបាននិយាយដៀលត្មេះ មើលងាយខ្លួនជាខ្លាំង ថែមទាំងព្យាយាមលុបឆាតចោលទាំងអស់ ទោះជាយ៉ាងណា តារាតិកតុករូបនោះបានថតព័ស្តុតាងគ្រប់យ៉ាងមុនពេល អាណារ៉ូស លុបចោលផងដែរ។

ទន្ទឹមនឹងបានលុបឆាតសន្ទនាជាមួយគ្នាចោលហើយតារាតិកតុករូបនោះបានបញ្ជាក់ទៀតថា អាណារ៉ូស ថែមទាំងប្តូររូប Profile ដើម្បីឱ្យគ្រប់គ្នាយល់ថាគណនីបណ្តាញសង្គមដែលឆាតទៅនោះជាគណនីក្លែងក្លាយ។ ចំណែកឯភាគីខាង អាណារ៉ូស វិញបានចែករំលែកថា ហ្វេសបុកនាងត្រូវបានគេលួចចូលប្រើប្រាស់ជាច្រើនដងទាំងផេក ទាំងគណនីកំពុងប្រើប្រាស់ ដូចនេះរាល់ការឆាតត្រឹមសរសេរដោយគ្មានសម្លេងនាង គឺនាងមិនទទួលខុសត្រូវឡើយ។

គួរបញ្ជាក់ដែរថា បញ្ហានេះកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកនិយមលេងហ្វេសបុកដែលបានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅក្នុងបណ្តាញសង្គមពេលនេះ៕

   

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង