×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ថៃចំណាយ​៣លានដុល្លារ ដើម្បីជួល LISA Blackpink និងលោក Andrea Bocelli មកសម្ដែង​នៅថ្ងៃឆ្លងឆ្នាំ

ថៃ៖ រដ្ឋាភិបាលថៃ នឹងចំណាយរហូតដល់ ១០០លានបាត (ប្រហែល៣លានដុល្លារអាមេរិក) ដើម្បីហៅតារា K-pop “Lisa Blackpink” និងលោក Andrea Bocelli មកច្រៀងសម្ដែងនៅពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសាកល នៅលើកោះភូកេត។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា លោក Phiphat Ratchakitprakarn បានប្រាប់អ្នកយកព័ត៌មានថា កំពូលតារាទាំងពីរ នឹងនាំមកនូវចំណូលពីវិស័យទេសចរណ៍ ហើយ ការចំណាយភាគច្រើន នឹងត្រូវរ៉ាប់រងដោយការឧបត្ថម្ភពីវិស័យឯកជន។

លោកបន្តថា ផែនការនេះត្រូវបានអនុម័តដោយនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា ប៉ុន្តែការសម្រេចចិត្តជាផ្លូវការលើបញ្ហានេះ នឹងត្រូវសម្រេចនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលគ្រោងធ្វើនៅថ្ងៃទី១៦ ខែវិច្ឆិកា។ ក្រសួងទេសចរណ៍ នឹងពិនិត្យលើសេចក្តីព្រាងកិច្ចសន្យានៅចុងឆ្នាំនេះ។

មន្ត្រីរដ្ឋាភិបាល បាននិយាយថា ការជួល Lalisa “Lisa” Manobal ដែលជាតារាចម្រៀង មានដើមកំណើតប្រទេសថៃ មកពីក្រុម K-pop Blackpink និងលោក Bocelli នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងបង្កើតផលចំណេញផ្នែកសេដ្ឋកិច្ចយ៉ាងច្រើនដល់កោះភូកេត។

រដ្ឋាភិបាល បាននិយាយថា ការសម្តែងរបស់កំពូលតារានៅភូកេត ស្របពេលជាមួយនឹងការបើកប្រទេសឡើងវិញនាពេលខាងមុខ សម្រាប់ភ្ញៀវទេសចរនៅថ្ងៃទី១ ខែវិច្ឆិកា៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង