×

ការពិត Jung Ho-Yeon និង Jennie ស្គាល់គ្នា​តាម​រយៈបុគ្គល​ស្និទ្ធស្នាល​រូបនេះសោះ

កូរ៉េខាងត្បូង៖ រឿង Squid Game បានធ្វើឱ្យទស្សនិកជនជាច្រើនបានស្គាល់តារាបង្ហាញម៉ូតលំដាប់អន្តរជាតិ Jung Ho-Yeon កាន់តែច្រើនឡើង ដែលនេះជាភាពយន្តដំបូងរបស់ Ho-Yeon បានចូលរួមសម្តែង។

តារាស្រីរូបនេះបានប្រលូកក្នុងវិស័យបង្ហាញម៉ូតជាយូរឆ្នាំមកហើយ ដោយម៉ាកយីហោល្បីៗលើពិភពលោកបានអញ្ជើញនាងឱ្យថតបង្ហាញម៉ូតផលិតផលខ្លួន និងការដើរម៉ូតលើឆាកជាតិ ក៏ដូចជាអន្តរជាតិផងដែរ។

វត្តមានក្នុងរឿង Squid Game បានធ្វើឱ្យ Ho-Yeon ទទួលបានចំណាប់ច្រើនត្រឹមមួយប៉ប្រិចភ្នែក ប៉ុន្តែអ្វីដែលធ្វើឱ្យគ្រប់គ្នាកាន់តែចាប់អារម្មណ៍ជាងនេះទៀតនោះគឺទំនាក់ទំនងស្និទ្ធស្នាលរវាងនាង និងJennie សមាជិកក្រុម Blackpink ដោយគ្រប់គ្នាសុទ្ធតែចង់ដឹងថា ហេតុអ្វីទើបអ្នកទាំង២ស្គាល់គ្នា។

ជាការពិតណាស់ ទំនាក់ទំនងជាមិត្តជិតដិតគ្នារវាងតារាស្រីទាំង២នេះកើតឡើងនៅពេលដែល Ho-Yeon មានវត្តមានក្នុងកម្មវិធីដើរម៉ូតនៅទីក្រុងប៉ារីសរបស់ Chanel ដែល Jennie ជាទូតសុឆន្ទៈរបស់ម៉ាកយីហោមួយនេះស្រាប់ទើបមានវត្តមានក្នុងកម្មវិធីនោះដែរ។

ហើយអ្នកទាំង២បានស្គាល់គ្នាតាមរយៈអ្នករចនាម៉ូតប្រចាំខ្លួនរបស់ Jennie បានណែនាំ ចាប់តាំងពីពេលនោះមក Ho-Yeon និងJennie បានរាប់អានគ្នា និងឧស្សាហ៍ជួបជុំគ្នាញ៉ាំអាហារពេលល្ងាចទៀតផង មិនត្រឹមតែប៉ុណ្ណោះ តារាស្រីវ័យក្មេងទាំង២តែងគាំទ្រការងារគ្នាជានិច្ចផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង