×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

ក្រសួងអប់រំ៖ ច្រានចោល​លិខិត​ក្លែងក្លាយ​ដែលផ្សព្វផ្សាយ​ថា សិស្ស​ប្រឡង​សញ្ញាបត្រ​បាក់ឌុប និងឌីប្លូម ឆ្នាំនេះ​កំណត់​ឲ្យ «ជាប់ជាស្ថាពរ»

អត្ថបទ៖ គិន ច័ន្ទពុទ្ធិ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និង កីឡា បាន ច្រានចោលលិខិតក្លែងក្លាយដែលផ្សព្វផ្សាយថា សិស្សប្រឡងសញ្ញាបត្របាក់ឌុប និងឌីប្លូម ឆ្នាំនេះកំណត់ឲ្យ «ជាប់ជាស្ថាពរ»។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និង កីឡា បានថ្លែងប្រាប់ CNC នៅព្រឹកថ្ងៃទី២៨ ខែតុលានេះ ថា លិខិតមួយដែលបញ្ជាក់ថា «សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ទាំងអស់នៅឆ្នាំហ្នឹងជាប់ជាស្ថាពរនោះគឺជា លិខិតក្លែងក្លាយនោះទេ ខណៈក្រសួងអប់រំនៅតែបន្តលើកគុណភាពការប្រឡងដដែល ដើម្បីទទួលបានធនធានដែលមានសមត្ថភាពពិតប្រាកដ»។

សូមបញ្ជាក់ថា ថ្មីៗនេះមានការចែកចាយនូវលិខិតក្លែងក្លាយមួយដោយបញ្ជាក់ពី ការជូនដំណឹងស្តីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២១-២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡាចុះថ្ងៃទី២៧ ខែតុលា បានបង្ហាញថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា ២០២១-២០២២ ក្រសួងអប់រំ យុវជន និងកីឡាកំណត់ឲ្យ «ជាប់ជាស្ថាពរ» ចំពោះ «បេក្ខជនទាំងអស់ ដែលបានចុះឈ្មោះប្រឡង» ដោយគ្មានការកំណត់និទ្ទេស៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង