ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ អគ្គិសនីកម្ពុជា បានសម្រេចការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅបន្ទប់ភ្លើងលេខP420 និង P2219-F1, F2 ដោយសារទឹកជំនន់មានការជន់លិចខ្លាំង ដើម្បីការពារសុវត្ថិភាពពីការឆ្លងចរន្តអគ្គិសនី ព្រមទាំងហានិភ័យផ្សេងៗដែលកើតមានឡើងជាយថាហេតុ ដែលមានទីតាំងស្ថិតនៅ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
អគ្គិសនីកម្ពុជា បានបន្តថា នៅពេលដែលទឹកជំនន់ចាប់ផ្តើមស្រកចុះវិញ ហើយក្រុមការងារបច្ចេកទេសពិនិត្យឃើញថាអាចនឹងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនប្រើប្រាស់ឡើងវិញបាននៅពេលណា អគ្គីសនីកម្ពុជា នឹងជូនដំណឹងជាបន្តបន្ទាប់ទៀត៕