×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

លោក Ronald Koeman ត្រូវបាន​បណ្ដេញចេញ​ពី​តួនាទី​ជា​គ្រូបង្វឹក Barcelona

ក្លិប FC Barcelona បានបញ្ចប់កុងត្រារបស់លោក Ronald Koeman ពីតួនាទីជាគ្រូបង្វឹក។ ប្រធានក្លិបលោក Joan Laporta បានជូនដំណឹងដល់លោក Koeman អំពីការសម្រេចចិត្តនេះ បន្ទាប់ពីការបរាជ័យជាមួយក្រុម Rayo Vallecano ។

លោក Ronald Koeman នឹងនិយាយលាទៅកាន់កូនក្រុមនៅថ្ងៃព្រហស្បតិ៍ នៅ Ciutat Esportiva ។

ក្លិប FC Barcelona បានធ្វើការថ្លែងអំណរគុណចំពោះ Koeman ចំពោះការងារកន្លងមក និងជូនពរគាត់ឱ្យទទួលបានជោគជ័យក្នុងអាជីពរបស់គាត់ផងដែរ។

បន្ទាប់ពីការចាកចេញរបស់ Koeman ប្រភពបានប្រាប់ ESPN ថាក្លិបនឹងបើកការពិភាក្សាជាមួយ Xavi Hernandez នៅថ្ងៃសុក្រ ទាក់ទងនឹងកន្លែងទំនេរ ដែលអតីតប្រធានក្រុមរូបនេះ ជាបេក្ខភាពដែលឈានមុខគេ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រភពដដែលបន្ថែមថា Barcelona មិនរំពឹងថានឹងមានអ្នកជំនួសតំណែងនោះទេ រហូតដល់ក្រោយការសម្រាកអន្តរជាតិនាខែវិច្ឆិកា។ គ្រូ បង្វឹក បណ្ដោះ អាសន្ន ម្នាក់ នឹង ទទួល បន្ទុក ៣ ប្រកួត បន្ទាប់ ជាមួយ Alaves, Dynamo Kiev និង Celta Vigo ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង