×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Bayern Munich រងបរាជ័យ​ធ្ងន់ធ្ងរ​ក្នុងរយៈពេល​៤៣ឆ្នាំចុងក្រោយ បន្ទាប់ពី​ចាញ់ក្រុម Monchenglandbach ៥-០

Bayern Munich រងបរាជ័យច្រើនគ្រាប់បំផុតក្នុងប្រវត្តិសាស្ដ្រនារយៈពេល៤៣ឆ្នាំចុងក្រោយពោលគឺចាប់តាំងពីឆ្នាំ១៩៧៨មក បន្ទាប់ពីពួកគេបចាញ់ Borussia Monchenglandbach ដោយលទ្ធផល ៥-០ ក្នុងការប្រកួត German Cup ជុំទី២។

ការប្រកួតនេះ Bayern Munich បានដាក់កីឡាករពេញជើងតែម្ដង តែ Monchengladbach ហាក់ដូចជាចាប់ក្បួនលេងបាន ក៏រកគ្រាប់បាល់ជាបន្ដបន្ទាប់រហូតដល់ទៅ៥គ្រាប់តែម្តង។ ជាក់ស្តែងក្នុងវគ្គទី១ ពួកគេរកបានគ្រាប់នាំមុខដល់ទៅ៣គ្រាប់ទៅហើយ។ កីឡាករ Kouadio Kone រកគ្រាប់បាល់បើកឆាកនាំមុខសម្រាប់ក្រុមម្ចាស់ផ្ទះ Gladbach ត្រឹម២នាទីដំបូងនៃការប្រកួត មុនពេល Ramy Bensebaini រកបានពីរគ្រាប់បន្ថែម គឺនៅនាទី១៥ និង នៅនាទី២១។ ខ្សែប្រយុទ្ធ Breel Embolo ក៏រកគ្រាប់បាល់២គ្រាប់បន្ថែមទៀតឱ្យ Monchenglandbach ក្នុងវគ្គទី២ នាទី៥១ និង នាទី៥៧ ទី ដែលធានាឱ្យពួកគេឈានទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។

សូមបញ្ជាក់ថា ជំនួបលើទឹកដីខ្លួនឯងនេះ Borussia Monchenglandbach ចំណាយការស៊ុតចំគោលដៅ៦លើក ដើម្បីអាចរកបាន៥គ្រាប់ ខណៈ Bayern Munich ដែលជាក្រុមគ្រប់គ្រងបាល់ច្រើនជាង និងមានឱកាសស៊ុតទីច្រើន បែរជាមិនអាចរកគ្រាប់បាល់បានទៅវិញ។ ហើយនេះជាលើកដំបូងចាប់តាំងពីចាញ់ Schalke ៧-០ ក្នុងឆ្នាំ ១៩៧៦ ដែល Bayern Munich របូតច្រើនគ្រាប់បំផុត ក្នុងប្រវត្តិសាស្ដ្ររបស់ខ្លួន។

Borussia Monchenglandbach នឹងបន្តទៅវគ្គ១៦ក្រុមចុងក្រោយ ដោយការផ្គូផ្គងនឹងធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា ហើយការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ១៨ និង ១៩ ខែមករា ឆ្នាំ២០២២៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង