×

កម្ពុជា បន្តរកឃើញ​អ្នកឆ្លងកូវីដ១៩​ចំនួន ១០៩នាក់ ខណៈ​ជាសះស្បើយ ២៧២នាក់ និងស្លា ប់ចំនួន៨នាក់ (៥នាក់មិនបាន​ចាក់វ៉ាក់សាំង)

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១០៩នាក់ ក្នុងនោះ ករណីឆ្លងសហគមន៍ ៩២នាក់ និងអ្នកដំណើរពីបរទេស ១៧នាក់ ខណៈអ្នកជំងឺចំនួន ២៧២នាក់ជាសះស្បើយ និងអ្នកស្លាប់ចំនួន ៨នាក់ ក្នុងនោះ ៥នាក់មិនបានចាក់វ៉ាក់សាំង។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៨ ខែតុលានេះ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១១៨.២២០ នាក់ អ្នកជំងឺបានជាសះស្បើយសរុបចំនួន ១១៤.០៦៣នាក់ និងអ្នកស្លាប់សរុបចំនួន ២.៧៦៦នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង