×

ស្ថានភាព​ទឹកស្ទឹងព្រែកត្នោត បានស្រកចុះ​៤សង់ទីម៉ែត្រ នៅព្រឹកនេះ តែ​អាជ្ញាធរ​នៅតែ​បន្តត្រៀមកម្លាំង​ការពារ​ប្រជាពលរដ្ឋ​ដដែល

ភ្នំពេញ៖ ទឹកជំនន់ស្ទឹងព្រែកត្នោត បានស្រកចុះចំនួន ៤សង់ទីម៉ែត្រហើយ គិតត្រឹមព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។ ទោះយ៉ាងនេះក៏ដោយ អាជ្ញាធរនៅតែបន្តត្រៀមកម្លាំងការពារប្រជាពលរដ្ឋដដែល។ ទន្ទឹមនឹងនេះ អាជ្ញាធរ ក៏បានផ្តល់ជំនួយដល់ប្រជាពលរដ្ឋចំនួន ៥១៥គ្រួសារ ដែលទទួលរងនូវការលិចលង់ដោយទឹកជំនន់នេះ នៅក្នុងខណ្ឌដង្កោ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ទោះបីជាយ៉ាងណាក្តី ទាំងអាជ្ញាធរ ទាំងកម្លាំងមានសមត្ថកិច្ច និងកងអង្គរក្សសម្ដេចតេជោ ហ៊ុន សែន នៅតែឈរជើងនៅទីតាំងបញ្ជាការស្រាល ដើម្បីជួយដល់ប្រជាពលរដ្ឋ ខណៈដែលពួក គាត់ ត្រូវការជួយសង្គ្រោះដោយប្រការផ្សេងៗ។ ក្រៅពីនេះជំនួយជាអង្កររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ១០០០តោន ក៏បានត្រៀមរួចរាល់ហើយដែរ ដើម្បីចែកជូនប្រជាពលរដ្ឋដែលខ្វះខាត៕

 

អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង