×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

YG Entertainment បដិសេធ​ការចូលរួម​របស់ LISA Blackpink ក្នុង​កម្មវិធី Countdown នៅថៃ

ផលិតកម្មនៅកូរ៉េខាងត្បូង YG Entertainment បានចេញសេចក្ដីប្រកាសជាផ្លូវការ បដិសេធការចូលរួមរបស់ LISA Blackpink ក្នុងកម្មវិធីរាប់ថយក្រោយ នៅថ្ងៃឆ្លងឆ្នាំថ្មី ឆ្នាំសាកល ខាងមុខនេះ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា រដ្ឋាភិបាលថៃ គ្រោងជួលនាងមកច្រៀងនៅកោះភូកេតប្រទេសថៃ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ឆ្លងចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២២។

យោងតាមសេចក្ដីប្រកាសរបស់ YG Entertainment បានឱ្យដឹងថា៖ “ពួកយើងពិតជាអរគុណ និងមានកិត្តិយសណាស់ ដែលបានទទួលសំណើមួយនេះ ប៉ុន្តែជាអកុសល្យ LISA នឹងមិនអាចចូលរួមព្រឹត្តិការណ៍នេះបានទេ។ ពួកយើងសង្ឃឹមថា នឹងមិនមានការភ័ន្តច្រឡំទៀតឡើយ។ សូមអរគុណ។”

សូមជម្រាបថា រដ្ឋាភិបាលថៃ ត្រូវបានរាយការណ៍ថា គ្រោងចំណាយរហូតដល់ ១០០លានបាត (ប្រហែល៣លានដុល្លារអាមេរិក) ដើម្បីហៅតារា K-pop “Lisa Blackpink” និងលោក Andrea Bocelli មកច្រៀងសម្ដែងនៅពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសាកល នៅលើកោះភូកេត។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា លោក Phiphat Ratchakitprakarn បានប្រាប់អ្នកយកព័ត៌មានថា កំពូលតារាទាំងពីរ នឹងនាំមកនូវចំណូលពីវិស័យទេសចរណ៍ ហើយ ការចំណាយភាគច្រើន នឹងត្រូវរ៉ាប់រងដោយការឧបត្ថម្ភពីវិស័យឯកជន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង