×

ក្រសួងអប់រំថា គ្មាន​ការសម្រេច​ឱ្យសិស្សថ្នាក់ទី៩ និងទី១២ ឆ្នាំ២០២១ ជាប់ឌីប្លូម និងបាក់ឌុប​ដោយ​ស្វ័យប្រវត្តិទេ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១នេហ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា ពុំមានការសម្រេចឱ្យសិស្សថ្នាក់ទី៩ និងសិស្សថ្នាក់ទី១២ ឆ្នាំ២០២១ ជាប់ ដោយស្វ័យប្រវត្តិ ដោយគ្មានការប្រឡងមធ្យមសិក្សាបឋមភូមិ និងប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នោះឡើយ។

ក្រសួងអប់រំ បានជម្រាបជូនគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ សិស្សានុសិស្ស និងសាធារណជនទាំងអស់ ជ្រាបថា នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ មានការផ្សព្វផ្សាយ លិខិតក្លែងក្លាយ នៅតាមបណ្ដាញទំនាក់ទំនងសង្គមនានា ពាក់ព័ន្ធនឹងការកំណត់ឱ្យជាប់ជាស្ថាពរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ចំពោះករណីនេះ ក្រសួងអប់រំ យុវជន និងកីឡា សូមបដិសេធទាំងស្រុង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង