Review៖ ជាមនុស្សដែលធ្លាប់តែស្គាល់ភាពសប្បាយ ប៉ុន្តែចូលមកដល់ភាគទី៥៧នេះ អប្សរ បានចូលខ្លួនទទួលស្គាល់កំហុសរបស់ខ្លួនដែលបានប្រព្រឹត្តិទង្វើខុសឆ្គងខុសប្រពៃណីជាមួយ រៀម រហូតមានផ្ទៃពោះ និងមានលោកគ្រូពេទ្យសក្កដា ចាំជាន់ពន្លិចទៀតនោះ បានធ្វើឱ្យរឿង អប្សរ កំពុងមានផ្ទៃពោះត្រូវបានខ្ចរខ្ចាយ រហូតអ្នកភូមិនាំគ្នាខឹងសម្បារដោយខ្លាចថា អ្នកតាកាច់ធ្វើឱ្យស្រុកភូមិជួបគ្រោះចង្រៃ។
ក្នុងស្ថានភាពពេលនេះ លោកគ្រូពេទ្យសក្កដាព្យាយាមឆ្លៀតឱកាស ធ្វើយ៉ាងណាឱ្យតែ អប្សរ ព្រមរៀបការជាមួយលោកដើម្បីសងសឹកនាង និងរៀម ដែលពួកគេធ្លាប់មានគំនុំនឹងគ្នាកាលពីពេលកន្លងមក។ អប្សរ បានយំត្រដរសុំខមាទោសពីឪពុកម្តាយប៉ុណ្ណោះ ក្រោយអាថ៌កំបាំងមួយនេះបានបែកធ្លាយឡើយ។
ចង់ដឹងថា ឈុតនេះ អប្សរ កម្សត់ដល់កម្រិតណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា។ រឿង”នគរមាស” មានចាក់ផ្សាយនៅកញ្ចក់ទូរទស្សន៍ និងផេករបស់ CTN រៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង៧យប់តទៅ៕
(ទស្សនាវីដេអូ)