×

ក្មេងស្រី​ហុងកុង​អាយុ៧ឆ្នាំម្នាក់ បានស្លា ប់​បន្ទាប់ពី ១សប្តាហ៍​ដែល​នាង​ស្លាក់​ស្ករចាហួយ

ហុងកុង៖ យោងតាមការចុះផ្សាយគេហទំព័រ SCMP បានឱ្យដឹងថា ក្មេងស្រីអាយុ៧ឆ្នាំមកពីសាលា Chiu Sheung ម្នាក់បានស្លាប់ បន្ទាប់ពីមួយសប្តាហ៍ក្រោយដែលនាងបានស្លាក់ស្ករចាហួយស្វិត។

គ្រូបន្ទុកថ្នាក់ បានធ្វើសេចក្តីរាយការណ៍នៅថ្ងៃកើតហេតុថា នាងបានទំពារស្ករចាហួយស្វិតបណ្តើរ និងនិយាយជាមួយមិត្តភ័ក្តិបណ្តើរ ក្រោយមកនាងបានស្លាក់ និងដួលសន្លប់ភ្លាម។

សិស្សស្រីនេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ប៉ុន្តែរយៈពេលមួយសប្តាហ៍ក្រោយមក នាងត្រូវបានរាយការណ៍ថា បានបាត់បង់ជីវិតវេលាម៉ោង១:២៨នាទីរសៀល នៅមន្ទីរពេទ្យ Queen Mary កាលពីថ្ងៃពុធសប្តាហ៍មុន។

យោងតាមមជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារ បានឱ្យដឹងថា ជាធម្មតាក្មេងមានបំពង់ខ្យល់ និងបំពង់អាហារតូច ដូចនេះពួកគេងាយឈ្លក់ និងស្លាក់ណាស់។ ម៉្យាងទៀត ចំណីអាហារប្រភេទចាហួយស្វិតនេះ គឺមានភាពងាយនឹងធ្វើឱ្យស្លាក់បំផុត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង