×

ជា ស្រីនា តុបតែង​ឈុត​អប្សរា​យ៉ាងស្រស់ស្អាត​អបអរ Followers ១លាននាក់

ភ្នំពេញ៖ ជា ស្រីនា ដែលមនុស្សជាច្រើនបានស្គាល់ហើយថា នាងជា Influencer ដ៏ល្បីមួយរូបដែលមានទាំងចំណេះដឹង អត្តចរិតល្អ និងមានគ្រួសារដ៏កក់ក្តៅផងនោះ បានធ្វើឱ្យ Influencer វ័យក្មេងរូបនេះទទួលបានប្រជាប្រិយភាពខ្លាំងក្នុងចំណោម Influencer ជាច្រើននាក់ទៀត។

មិនត្រឹមតែមានភាពប៉ិនប្រសប់ក្នុងការផាត់មុខប៉ុណ្ណោះទេ ប៉ុន្តែនាងក៏ធ្លាប់ជាអតីតសិស្សនិទ្ទេស A ថ្នាក់ទុតិយភូមិផងដែរ។ នៅថ្ងៃនេះ ស្រីនា បានក្លាយជា Influencer ខ្មែរដំបូងគេដែលមានចំនួន Followers រហូតដល់១លាននាក់ ដែលនេះជាមោទកភាពក្រៃលែងសម្រាប់ក្មេងស្រីរូបនេះ។

ដូចនេះដើម្បីអបអរឱកាសពិសេសនេះ ស្រីនា បានតុបតែងខ្លួនក្នុងឈុតអប្សរយ៉ាងស្រស់ស្អាត កាយវិការមានភាពទន់ភ្លន់ និងបានសរសេរថា៖ “មិនមែននាងជាអ្នកធ្វើវាឱ្យកើតឡើងទេ គឺអ្នកទាំងអស់គ្នាជាអ្នកធ្វើវា”។

គួរបញ្ជាក់ដែរថា ក្រោយពីការចែករំលែករូបភាពទាំងនេះហើយ ស្រីនា ទទួលបានការអបអរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ ក៏ដូចជាសិល្បករជាច្រើនផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង