×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

Facebook បានផ្លាស់ប្តូរ​ឈ្មោះ​សាជីវកម្ម​របស់ខ្លួន​ទៅជា Meta ជាការធ្វើ​ម៉ាកយីហោ​ឡើងវិញ

អាមេរិក៖ ក្រុមហ៊ុន Facebook និយាយថា វានឹងកាន់តែប្រសើរឡើងនូវអ្វីដែលខ្លួនធ្វើ ព្រោះខ្លួននឹងពង្រីកពីប្រព័ន្ធផ្សព្វផ្សាយសង្គម ទៅក្នុងវិស័យបរិយាកាសនិម្មិត Virtual Reality (VR)។

ការផ្លាស់ប្តូរឈ្មោះនេះ មិនអនុវត្តចំពោះ Platforms របស់ខ្លួនដូចជា ឈ្មោះកម្មវិធី Facebook, Instagram និង Whatsapp ទេ។

ចំណាត់ការ នេះ ធ្វើ ឡើង បន្ទាប់ ពី មានរឿងរ៉ាវ អវិជ្ជមាន ជាច្រើន អំពី Facebook ដោយ ផ្អែក លើ ឯកសារ ដែល បែកធ្លាយ ដោយ អតីត បុគ្គលិក ម្នាក់។ លោក Frances Haugen បានចោទប្រកាន់ក្រុមហ៊ុននេះថាបានគិតពីប្រាក់ចំណេញលើសុវត្ថិភាព។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៥ ក្រុមហ៊ុន Google បានរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនរបស់ខ្លួនឡើងវិញដោយហៅក្រុមហ៊ុនមេរបស់ខ្លួនថា Alphabet ។

មេររបស់ Facebook លោក Mark Zuckerberg បានប្រកាសឈ្មោះថ្មីនេះ ខណៈដែលលោកបានបង្ហាញពីផែនការបង្កើត “metaverse” ដែលជាពិភពអនឡាញដែលមនុស្សអាចលេងហ្គេម ធ្វើការ និងទំនាក់ទំនងក្នុងបរិយាកាសនិម្មិត ដែលតម្រូវឱ្យអ្នកប្រើប្រាស់ពាក់ឧបករណ៍ VR ។

លោកបានប្រាប់ថា៖ “យូរៗ ទៅ ខ្ញុំសង្ឃឹមថាយើងត្រូវបានគេមើលឃើញថា ជាក្រុមហ៊ុន Metaverse ហើយខ្ញុំចង់បង្ហាញពីការងារ និងអត្តសញ្ញាណរបស់យើងលើអ្វីដែលយើងកំពុងកសាងឆ្ពោះទៅរក”។

លោក Zuckerberg បាននិយាយថា ឈ្មោះថ្មីនេះឆ្លុះបញ្ចាំងថា យូរៗទៅអ្នកប្រើប្រាស់នឹងមិនចាំបាច់ប្រើប្រាស់ Facebook ដើម្បីប្រើប្រាស់សេវាកម្មផ្សេងទៀតរបស់ក្រុមហ៊ុននោះទេ។

ពាក្យ “Meta” មកពីពាក្យក្រិកមានន័យថា “លើសពី” ។

Facebook បាននិយាយថា ខ្លួនមានបំណងចាប់ផ្តើមការជួញដូរភាគហ៊ុនរបស់ខ្លួនក្រោមតម្លៃភាគហ៊ុនថ្មី MVRS ចាប់ពីថ្ងៃទី១ ខែធ្នូ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង