×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

គម្រប់ខួប​អាពាហ៍ពិពាហ៍​១០ឆ្នាំ ភរិយា​អភិបាលស្រុក​បន្ទាយស្រី​ចែករំលែក​រូបភាព​ផ្អែមល្ហែម​ជាច្រើន​ឃើញហើយ​រំភើប​ជំនួស

កម្សាន្ត៖ ធ្លាប់តែឃើញលោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ ចែករំលែកពីការងាររបស់លោកនៅលើបណ្តាញសង្គម រីឯកាលពីម្សិលមិញនេះភរិយាជាទីស្រលាញ់របស់អភិបាលស្រុកវ័យក្មេងរូបនេះបានចែករំលែករូបភាពផ្អែមល្ហែមមួយចំនួនរំឭកខួបអាពាហ៍ពិពាហ៍១០ឆ្នាំដែលជាក់ស្តែងលោកទាំង២បានរាប់អានគ្នារយៈពេល៧ឆ្នាំមកហើយមុនចាប់ដៃគ្នាសាងគ្រួសារ។

ឃើញហើយពិតជាគួរឱ្យសរសើរដល់ក្រុមគ្រួសាររបស់លោកអភិបាលស្រុកឃឹម ហ្វីណង់ ជាខ្លាំង។
លោកស្រី កតិកា ដែលជាភរិយាបណ្តូលចិត្តរបស់អភិបាលស្រុកបន្ទាយស្រី តែងចែករំលែកពេលវេលាផ្ទាល់ខ្លួនជាមួយគ្រួសារ ដែលជារឿយៗលោកស្រីតែងបង្រៀនមេរៀនដល់កូនប្រុសបន្ថែមនៅផ្ទះ និងនៅពេលទំនេរពីការសិក្សាក៏នាំគ្នាលេងតន្ត្រី ឬធ្វើដំណើរកម្សាន្តជាដើម។

ចំណងអាពាហ៍ពិពាហ៍ដែលបានចាប់ដៃគ្នាសាងគ្រួសាររយៈពេលជាច្រើនឆ្នាំមកនេះ នៅតែមានភាពផ្អែមល្ហែម និងមើលទៅកាន់តែស្រលាញ់គ្នាខ្លាំងឡើងបន្ទាប់ពីមានកូនប្រុស២នាក់ជាចំណងជើង។ ចង់ដឹងថា គ្រួសាររបស់អភិបាលស្រុកបន្ទាយស្រីមានសុភមង្គលប៉ុណ្ណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

    

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង