ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១០១នាក់ ក្នុងនោះ ករណីឆ្លងសហគមន៍ ៨៣នាក់ និងអ្នកដំណើរពីបរទេស ១៨នាក់ ខណៈអ្នកជំងឺចំនួន ២៣៧នាក់ជាសះស្បើយ និងអ្នកស្លាប់ចំនួន ៧នាក់ ក្នុងនោះ ៥នាក់មិនបានចាក់វ៉ាក់សាំង។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែតុលានេះ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១១៨.៣២១ នាក់ អ្នកជំងឺបានជាសះស្បើយសរុបចំនួន ១១៤.៣០០នាក់ និងអ្នកស្លាប់សរុបចំនួន ២.៧៧៣នាក់៕