ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញវិញ្ញាបនបត្រអនុញ្ញាតប្រើប្រាស់ក្នុងលក្ខខណ្ឌប្រើប្រាស់បន្ទាន់ សម្រាប់វ៉ាក់សាំងរុស្ស៊ីចំនួន ៤ប្រភេទ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។
វិញ្ញាបនបត្រអនុញ្ញាតប្រើប្រាស់បន្ទាន់របស់ក្រសួងសុខាភិបាល ត្រូវបានផ្ដល់ជូនវ៉ាក់សាំង ស្ពុតនីក វី (Sputnik V), កូវីវ៉ាក់ (CoviVac), ស្ពុតនីក ឡៃត៍ (Sputnik-Light), និង វ៉ាក់សាំង អ៊ីភីវ៉ាក់កូរ៉ូណា (EpiVacCorona) ដែលមាន២ប្រភេទ។
សូមជម្រាបថា កន្លងមក ក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំងរបស់ក្រុមហ៊ុនចិន អង់គ្លេស និងអាមេរិក រួមមានដូចជា ស៊ីណូវ៉ាក់, ស៊ីណូហ្វាម, អាស្ត្រាហ្សេនីកា, និង ចនសុន & ចនសុន៕