×

កម្ពុជា បន្តរកឃើញ​អ្នកឆ្លង​កូវីដ១៩​ចំនួន ១០៦នាក់ ខណៈ​ជាសះស្បើយ​២៣៤នាក់ និងស្លា ប់៨នាក់ (៥នាក់​មិនបាន​ចាក់វ៉ាក់សាំង)

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១០៦នាក់ ក្នុងនោះ ករណីឆ្លងសហគមន៍ ៩០នាក់ និងអ្នកដំណើរពីបរទេស ១៦នាក់ ខណៈអ្នកជំងឺចំនួន ២៣៤នាក់ជាសះស្បើយ និងអ្នកស្លាប់ចំនួន ៨នាក់ ក្នុងនោះ ៥នាក់មិនបានចាក់វ៉ាក់សាំង។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែតុលានេះ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១១៨.៤២៧ នាក់ អ្នកជំងឺបានជាសះស្បើយសរុបចំនួន ១១៤.៥៣៤ នាក់ និងអ្នកស្លាប់សរុបចំនួន ២.៧៨១នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង