×

វះកាត់​ត្របកភ្នែក​ខុសបច្ចេកទេស​ឃើញហើយ​គួរឱ្យខ្លាច ទីបំផុត​ត្រូវ​ក្រុមហ៊ុន​សម្រេចចិត្ត​បញ្ឈប់​ការងារ

វៀតណាម៖ កាលពីពេលថ្មីៗនេះ ស្ត្រីជនជាតិវៀតណាមវ័យ២៥ឆ្នាំម្នាក់ ឈ្មោះNTNT បានទៅធ្វើការកាត់ត្របកភ្នែកដើម្បីឱ្យឃើញសម្រស់ស្អាត ប៉ុន្តែចុងក្រោយស្ទើរក្អួតឈាមដោយសារលទ្ធផលគឺផ្ទៃខាងលើបន្សល់ស្នាមខ្លាំង និងផ្ទៃខាងក្រោមមានឈាមកក ព្រមទាំងមិនអាចបិទភ្នែកបានផងដែរ។

នៅពេលដែលនាងបានទៅសាឡនដែលនាងកាត់ត្របកភ្នែកនោះដើម្បីសួរនាំ បែរពួកគេបដិសេធមិនទទួលខុសត្រូវទាំងអស់។ បន្ទាប់មក នាងក៏បានទៅមន្ទីរពេទ្យកែសម្ជស្សមួយ ដោយគ្រូពេទ្យបានធ្វើការវះកាត់ឱ្យនាងសាជាថ្មី និងទទួលបានជោគជ័យផងដែរ។ ប៉ុន្តែអ្វីដែលគួរឱ្យស្តាយមួយទៀតនោះគឺ នាងត្រូវបានក្រុមហ៊ុនបញ្ឈប់ការងារដោយសារវះកាត់ខុសបច្ចេកទេសមុននោះ ដោយសារការងាររបស់នាងត្រូវការសម្រស់ជារឿងសំខាន់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង