×

កម្ពុជា បន្តរកឃើញ​អ្នកឆ្លងកូវីដ១៩​ចំនួន ៩៦នាក់ ខណៈ​ជាសះស្បើយ​១៩៣នាក់ និង​ស្លា ប់៧នាក់ (៥នាក់​មិនបានចាក់​វ៉ាក់សាំង)

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៩៦នាក់ ក្នុងនោះ ករណីឆ្លងសហគមន៍ ៧៨នាក់ និងអ្នកដំណើរពីបរទេស ១៧នាក់ ខណៈអ្នកជំងឺចំនួន ១៩៣នាក់ជាសះស្បើយ និងអ្នកស្លាប់ចំនួន ៧នាក់ ក្នុងនោះ ៥នាក់មិនបានចាក់វ៉ាក់សាំង។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣១ ខែតុលានេះ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១១៨.៥២២ នាក់ អ្នកជំងឺបានជាសះស្បើយសរុបចំនួន ១១៤.៧២៧ នាក់ និងអ្នកស្លាប់សរុបចំនួន ២.៧៨៨នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង